​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​រឹបអូស​ឈើ​អារ​ចម្រុះ​បាន​ចំនួន​៦៩,០៣១​ម៉ែត្រគូប​

349
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បង្ក្រាប​បទល្មើស​បាន​៨​ករណី​ចាប់ពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១៤​ខែ​ខែកក្កដា​ឆ្នា​២០១៩​ដោយ​រឹបអូស​ឈើ​អារ​ចម្រុះ​បាន​ចំនួន​៦៩,០៣១​ម៉ែត្រគូប​។​ម៉ាស៊ីនភ្លើង​ម៉ាក​យ៉ាំង​ដុង​១​គ្រឿង​ឌី​ណា​ម៉ូ​១​គ្រឿង​តាប​ឈូសឈើ​១​និង​រទេះក្របី​ចំនួន​៤​គ្រឿង​។​

​ការងារ​នេះ​អនុវត្តតាម​លិខិត​លេខ​០០៥/១៩​ស​ណន​សេចក្តីណែនាំ​ស្តីពី​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​នៃ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​។​

​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រែ​ឈើ​ឆែប​បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​១៥​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នេះ​ថា​រយៈពេល​៧​ថ្ងៃ​កម្លាំង​សមត្ថកិច្ច​ស្រុក​ឆែប​បាន​ចុះ​ប​ង្ក្រា​ន​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ស្រុក​និង​លោក​ផ្ទាល់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​។​

លោក​សេង​លាង​បានបញ្ជាក់​ឱ្យដឹងទៀតថា​ទីតាំង​ដែល​កម្លាំងចម្រុះ​ចុះបង្ក្រាប​មានដូចជា​នៅ​ភូមិ​ក្តុល​ភូមិ​ម្លូព្រៃ​ភូមិ​ពោធិ​ទាប​ស្ថិតនៅក្នុង​ឃុំ​ម្លូព្រៃ​មួយ​និង​ភូមិ​ឆែប​កើត​ឃុំ​ឆែប​មួយ​រួម​និង​ភូមិ​កំពង់​អំ​ពឹ​ល​ភូមិ​កំពង់​ក្រសាំង​ស្ថិតក្នុង​ឃុំ​កំពង់​ស្រឡៅ​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​៕S/

#