​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចាប់​រថយន្ត​ដឹកឈើ​បំពាន​ច្បាប់​មួយគ្រឿង​នៅ​ស្រុក​រវៀង

470
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រីសង្កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​រៀង​ សហការ​ជាមួយ​មន្ត្រី​អាវុធ​ហ​ត្ថខេត្តព្រះវិហារ​ បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុង​លេខ​ភ្នំពេញ​2K5141​ ដែល​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​។​ការឃាត់​រថយន្ត​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ជី​អោក ​ឃុំ​រមណីយ​ ស្រុក​រវៀង​ខេត្តព្រះវិហារ​ កាលពី​នៅ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​។​

​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បានឱ្យដឹងថា ​បទល្មើស​នេះ​ប្រព្រឹត្តឡើង​ដោយ​ជនល្មើស​ឈ្មោះ​អាន​ ឌី​ម ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ មុខរបរ​កសិករ ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ ឃុំ​សំរោង​ស្រុក​សំរោង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

បច្ចុប្បន្ន​វត្ថុតាង​រួមមាន​ឈើ​អារ​ប្រភេទ​កកោះ​ចំនួន​៩​សន្លឹក​ស្មើនឹង​១,០៥០​ម៉ែត្រគុប ​ដឹក​ចេញពី​ស្រុក​រវៀង​យកទៅ​ភ្នំពេញ​។​​វត្ថុតាង​ សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង​ ចំណែកឯ​រថយន្ត​កម្លាំង​អាវុធហត្ថ​ខេត្តព្រះវិហារ​ដកហូត​៕S/​Ha

#