​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចាប់​រថយន្ត​កែច្នៃ​ពីរ​គ្រឿង​ដឹកឈើ​ខុសច្បាប់​

653
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: រថយន្ត​សាំ​យ៉ុង​កែច្នៃ​មួយគ្រឿង​ដឹកឈើ​ប្រភេទ​លេខ​២ និង​រថយន្ត​កាមរី​ហើម កែឆ្នៃ​មួយគ្រឿង​ទៀត ដឹកឈើ​ប្រណីត ប្រភេទ​ធ្នង់​គ្រាក់​។

កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត ស្ទាក់​ចាប់បាន​តាម​បណ្តោយ​ផ្លូវ​គ្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ត្រពាំង​សង្កែ​ខាងជើង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨ យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ។​

​រថយន្ត​ទាំងពីរ​កំពុង​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ទៅ​លក់​ចែក​ចែ​យ​បន្ត​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​។ រថយន្ត​ទាំងពីរ​គ្រឿង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នោះ ទី​១.​ម៉ាក​សាំ​យ៉ុង​គ្មាន​ពាក់​ស្លាក​លេខ ដឹកឈើ​ក្តា​ប្រភេទ​លេខ​២ និង​ទី​២.​រថយន្ត​កាមរី​ហើម​កាត់​គូត ព​ណ៏​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A.22.96.​ដឹកឈើ​ធ្នង់​ប្រភេទ​គ្រាក់​។​

​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត លោក គឹម ជា​ដ្ឋា​វី បានបញ្ជាក់​ឱ្យដឹង​តាម ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា​ឆ្នាំ​២០១៨​នេះ​ថា វត្ថុតាង​ដែល​កម្លាំង​ជំនាញ​បាន​រឹបអូស​ទាំងពីរ​រថយន្ត​រួមមាន​ឈើ​ធ្នង់​ចំនួន​៣០​ដុំ ស្មើ​និង​១​ម៉ែត្រ​គីប​១៦៤ ។​ចំណែក​ឈើ​ក្តារ​ប្រភេទ​លេខ​២​មាន​ចំនួន​២២៨​សន្លឹក​ស្មើ​និង​៤​ម៉ែត្រ​គីប​១៧៣​។​

​តាម​ប្រភព​ច្បាស់ការ​បាន​ខ្សឹបប្រាប់​ឱ្យដឹងថា រថយន្ត​សាំ​យ៉ុង​កែច្នៃ ដែល​កម្លាំង​ជំនាញ​បង្ក្រាបបាន​ខាងលើ​នោះ​ជា​របស់​ឈ្មួញ​ឈើ​ឈ្មោះ​ឌី​។​ដែលជា​មេ​ឈ្មួញ​ឈើ​យ៉ាងសកម្ម​ប្រចាំ​ភូមិ​ពាក់​ស្បែក ក្នុង​ការដើរ​ប្រមូល​ទិញ​ឈើ​តាម​បណ្តា​ភូមិ​មួយចំនួន​ក្នុងស្រុក​ជាំ​ក្សាន្ត ។​ដឹក​យកទៅលក់​ចែកចាយ​បន្ត​តាម​បណ្តា​ខេត្ត​នានា ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ស្ថាប័ន​ពាក់ព័ន្ធ ជាច្រើន​កន្លែង​បាន​យ៉ាង​រលូន មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​…?​។​

​សូមបញ្ជាក់ថា ចំពោះ​រថយន្ត​ទាំងពីរ និង​វត្ថុតាង​ឈើ ត្រូវបាន​រក្សា​ទុក្ខ​នៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ និង​បង់​ផាកពិន័យ​អន្តរកាល​ជូន​រដ្ឋ​៕S/​

​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចាប់​រថយន្ត​កែច្នៃ​ពីរ​គ្រឿង​ដឹកឈើ​ខុសច្បាប់​