​ផ្នែក​សាធារណ​:​និង​ឯកជន​បន្ត​ចូលរួមចំណែក​ក្នុង​ការកសាង​ធនធានមនុស្ស

152
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​មន្ត្រី​អាជ្ញាធរ​បានចាត់ទុក​ផ្នែក​សាធារណ​:​និង​ផ្នែក​ឯកជន​ថា​បាន​ចូលរួមចំណែក​សកម្ម​ក្នុង​ការកសាង​ធនធានមនុស្ស​ឱ្យមាន​គុណភាព​និង​ប្រសិទ្ធភាព​ថែមទៀត​។ ខណ​:​សិស្សសាលា​ឯកជន​ច្រើនជាង​សាលា​រដ្ឋ​។​ការ​ថ្លែង​នេះ​ធ្វើឡើង​ក្នុង​ពិធី​ចែក​រង្វាន់​ប័ណ្ណសរសើរ​លិខិត​ថ្លែងអំណរគុណ​និង​សម្ភារ​:​ដល់​សិស្ស​ជ័យលាភី​រៀន​ពូកែ​ក្នុង​ដំណាច់ឆ្នាំ​សិក្សា​២០១៨=២០១៩​នៃ​សាលារៀន​ឯកជន​ពន្លក​ខ្មែរ​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៩ ។​

​លោក​យូ​សុ​ខេង​នាយក​សាលារៀន​ពន្លក​ខ្មែរ​ក្រុង​ប៉ោយប៉ែត​និយាយថា​:​សាលា​នេះ​មាន​អគារ​ខ្លួនឯង​ចំនួន​២​អគារ​មាន​៧០​ថ្នាក់​មាន​ទីចាត់ការ​២​មាន​បំពាក់​សម្ភារ​:​បរិ​ធាន​ទំនើប​មានប​ណ្ណា​លូ​យ​១​មាន​បន្ទប់​ស្នាក់នៅ​សិស្ស​៣​អគារ​មាន​បង្គន់​អនាម័យ​ចំនួន​៤៤​។​លោក​បានលើកឡើង​ពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដូចជា​អគារសិក្សា​បន្ទប់រៀន​ប្រព័ន្ធ​សុវត្ថិភាព​និង​ការផ្គត់ផ្គង់​អគ្គិសនី​។​ក្នុងនោះ​មាន​សិស្ស​:​ផ្នែក​ម​ត្តេ​យ្យ​ផ្នែក​បឋមសិក្សា​មាន​៥៥​ថ្នាក់​សិស្ស​ជាង​១.៦០០​នាក់​។​

​មាន​ប្រឡង​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ផ្នែក​ភាសា​ខ្មែរ​ហើយ​ទទួល​ជ័យលាភី​និង​រង្វាន់​ជាច្រើន​។​និង​ផ្នែក​មធ្យមសិក្សា​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២​មាន​៣០​ថ្នាក់​មាន​សិស្ស​ជិត​១.០០០​នាក់​និង​ផ្នែក​ភាសា​អង់គ្លេស មាន​២៩​ថ្នាក់ មាន​សិស្ស​ជាង​៦០០​នាក់ ។​

​លោក​យូ​សុ​ខេង​និយាយ​បន្តថា​:​ឯ​ការបង្រៀន​រៀន​សាលា​បានរៀបចំ​កម្មវិធីសិក្សា​តាម​កម្មវិធី​និង​ទិសដៅ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ហើយ​បាន​នឹង​កំពុង​ពង្រឹងគុណភាព​អប់រំ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ឯ​កម្មវិធីសិក្សា​និង​គោរព​និយាម​គរុកោសល្យ ហើយ​ស្របតាម​គោលនយោបាយ​ក្រសួង​អប់រំ ។​

​លោក​ចែម​សំបូរ​ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ក្នុង​ពិធី​នោះ​ថា​: ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​សាលា​សាធារណ​:៤៩​សាលា មាន​សិស្ស​សរុប​ជិត​១,៥​ម៉ឺន​នាក់ ។​និង​សាលា​ឯកជន​ចំនួន​៣៩​សាលា​មាន​សិស្ស​ជាង​១,៦​ម៉ឺន​នាក់​។​ក្នុងនោះ​មាន​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​ជាង​៦០០​នាក់​។​ការិយាល័យ​លោក​ក៏​ទទួលយក​សំណើរ​ពី​លោកនាយក​សាលា​ពន្លក​ខ្មែរ​នេះ​ឱ្យមាន​ការបណ្តុះបណ្តាល​ឬ​បំប៉ន​គ្រូបង្រៀន​ដើម្បីអោយ​កាន់​តែមាន​សមត្ថភាព​ជំនាញ​ក្នុង​ការយកទៅ​បង្រៀន​ដល់​សិស្ស​៕S/

​រូបថត​:​មន្ត្រី​អាជ្ញាធរ​ថា​ផ្នែក​សាធារណ​:​និង​ផ្នែ​កេក​ជន​បន្ត​ចូលរួមចំណែក​សកម្ម​ក្នុង​ការកសាង​ធនធានមនុស្ស ខណ​:​សិស្សសាលា​ឯកជន​ច្រើនជាង​សាលា​រដ្ឋ ( រូប : ភ្នំ​ស្វាយ )​