​ផ្លាស់ប្ដូរ​បទពិសោធន៍ ធ្វើ​ឲ្យ​អត្ត​ព​លិ​ក តេ​ក្វាន់​ដូ ITF កម្ពុជា កាន់​តែមាន​សមត្ថភាព​

160
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក លឹម រតនៈ អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) តំណាង​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ អញ្ជើញ​ចូលរួម​ពិធី​បិទ ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ ជាមួយ​លោកគ្រូ​តេ​ក្វាន់​ដូ ITF មកពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​ក្រុម​តេ​ក្វាន់​ដូ ITF ចិន រយៈពេល ២ ថ្ងៃ នា​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០២០ នៅ​អគារ​ហ្វឹកហ្វឺន​កីឡា​។​

បន្ទាប់ពី​បញ្ចប់​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​

​លោក លឹម រតនៈ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល ២​ថ្ងៃ លោក​សង្កេតឃើញថា ការហ្វឹកហាត់​ជាមួយ លោកគ្រូ​ទាំង ២ នាក់ មានការ​រីកចម្រើន ខ្ពស់ សម្រាប់​កីឡាករ​-​កីឡាការិនី តេ​ក្វាន់​ដូ ITF កម្ពុជា ទាំង​បច្ចេកទេស កលល្បិច ជាពិសេស​លើ​វិញ្ញាសា​វាយ​ក្តារ​។ សកម្មភាព​ទាំងនេះ បង្ហាញថា កីឡាករ -​កីឡាការិនី តេ​ក្វាន់​ដូ ITF កម្ពុជា អាច​ចូលរួម​ប្រកួតប្រជែង ជាមួយ​កីឡាករ​-​កីឡាការិនី តេ​ក្វាន់​ដូ ITF ប្រទេស​ដទៃទៀត នៃ​ការប្រកួត​ជើងឯក អាស៊ីអាគ្នេយ៍ ២០២០ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​។​

បន្ទាប់ពី​បញ្ចប់​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​

​លោក​បាន​បន្តថា សម្រាប់​ការប្រកួត​ជ្រើសរើស ជើងឯក​អាស៊ីអាគ្នេយ៍ ២០២០ លោក​ប្រធាន​សហព័ន្ធ កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​អនុប្រធាន សហព័ន្ធ កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក បានសម្រេច​ទទួល​ធ្វើ​ម្ចាស់ផ្ទះ នា​ខែតុលា ឆ្នាំ​២០២០៕v

បន្ទាប់ពី​បញ្ចប់​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​