​ផ្លាស់ប្តូរ​តំណែង​អភិបាលស្រុក​ចំនួន​២​នៅ​ខេត្តព្រះវិហារ​

343
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​ព្រះវិហារ​បានប្រកាស​ដោះដូរ​និង​ប្រកាស​ឱ្យចូល​កាន់តំណែង​អភិបាលស្រុក​ចំនួន​ពីរ​គឺ​ស្រុក​សង្គម​ថ្មី​និង​ស្រុក​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​

ក្នុងនោះ​លោក​ជុំ​ពុ​យ​ជំនួស​លោក​រស់​ហេង​ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​អភិបាលស្រុក​ជ័យ​សែន​។​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ លោក​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មានប្រសាសន៍​ជម្រុញ​ដល់​អភិបាលស្រុក​ថ្មី​ដែល​ទើបតែ​តែងតាំង​និង​ផ្លាស់ប្តូរ​ត្រូវ​មានការ​សាមគ្គី​គ្នា​ឯកភាព​ផ្ទៃក្នុង​។​ព្រោះ​កត្តា​សាមគ្គី​នាំមក​នូវ​ជ័យ​ជំ​នៈ​ចំណុច​នេះហើយ​គឺ​យើង​ត្រូវ​ចុះ​មូលដ្ឋាន​ជាប្រចាំ​ដើម្បី​បានដឹង​ពី​សុខទុក្ខ​និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​និង​ត្រូវ​ចូលរួម​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​ជូន​ដល់​ពួកគាត់​ត្រូវខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​បង្កើន​សមត្ថភាព ដើម្បីឱ្យ​ក្លាយជា​ខ្លួន​ទៅជា​មន្ត្រី​ល្អ​។​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការ​បំពេញភារកិច្ច​ស្របតាម​អភិក្រម​ដ៏​ថ្លៃថ្លា​របស់​សម្ដេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់ នេះ​យោងតាម​ប្រសាសន៍​របស់​សម្ដេច​៕S/​