​ផ្លាស់ប្តូរ​ប្រធាន​ការ​រិ​យា​ល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​

1191
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ប្រធានការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ក្រសួងមហាផ្ទៃ​សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​តែ​មិនទាន់​បានកំណត់​ថ្ងៃ​ប្រកាស​ឱ្យ​អ្នក​ចាស់​ចាកចេញ​និង​អ្នកថ្មី​ចូលមក​បន្តការងារ​នៅឡើយ​ទេ​។​

កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានសម្រេច​នៅក្នុង​ប្រកា​សលេខ​១២៥៥១​ប្រក​ស្តីពី​ការផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​តំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​នគរបាលជាតិ​។​ដោយបាន​សម្រេច​នៅត្រង់​ប្រកា​១​ត្រូវបាន​ផ្ទេរ​ភារកិច្ច​និង​តែង​មុខតំណែង ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មាន លោក​វរៈ​សេនី យ៍​ឯក សែម គុ​ន្ធា​អត្ថ​លេខ​៥៧៣៤៥​ពី​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ជា​ស្នងការរង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​នៃ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​សែម​រតនា​អត្ថ​លេខ​៧៣២៣១​នាយរង​ការិយាល័យ​ជា​នាយការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក ជំនួស​លោក​សែម គុ​ន្ធា​ដែល​បាន​ឡើង​តំណែង​ជា​ស្នងការរង​ជំនួស​កន្លែង​លោក​ហួត​ចាន់​យូរ៉ាន់ ដែល​បាន​ផ្ទេរ​ទៅកាន់​ខាង​គ្រឿងញៀន​វិញ​។​

គួរ​រំលឹក​ឱ្យដឹងថា​លោក​សែម​រតនា​ពីមុន​ជា​មន្ត្រីនគរបាល​ចរាច​រណ៍​ខាង​ផ្នែក​វាស់វែង​ពេល​មាន​គ្រោះថ្នាក់​បន្ទាប់មក​បាន​ទៅធ្វើជា​អធិការរង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ទទួល​ផ្នែក​ចរាចរណ៍​និង​ក្រោយមកទៀត​បាន​ផ្ទេរ​មក​ធ្វើជា​នាយរង​ការិយាល័យ​ចរាចរ​ផ្លូវគោក​ទទួលបន្ទុក​ផ្នែក​អន្តរាគមន៍​៕S/

​ ​លោក​សែម គុ​ន្ធា (​បើក​ម៉ូតូ​កង់​បី​)​លោក​សែម រតនា (​ដៃ​កាន់​វិទ្យុ​