​ផ្លូវជាតិ​លេខ​៤​រថយន្ត​ធំៗ​បុក​គ្នា​ម្តង​៤​គ្រឿង​ទៀតហើយ​

405
ចែករម្លែក
  • 283
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​ធុន​ធំ​៤​គ្រឿង​បាន​បុក​គ្នា​លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ 160-161​ស្ថិត​ក្នុងភូមិ​/​ឃុំ​តា​នៃ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​នៅវេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង រវាង​រថយន្ត ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ស្ពឺ​3A-03 69 បើកបរ ដោយ​ឈ្មោះ​ប៉ែន ផាន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ក្តី ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ (​ប៉ូលីស​ឃាត់ខ្លួន​បាន​) ក្នុងទិសដៅ ពី​ខេត្ត​ព្រះសីហនុ ទៅ ភ្នំពេញ ។​

លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​មាន​ល្បឿន​លឿន​បាន​រេ ចង្កូត​ទៅខាង​ឆ្វេង​ដៃ រួច​ប៉ះ​ជាមួយ​រថយន្ត​៣​គ្រឿង​ទៀត ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ក្នុងនោះ​មាន​១,​រថយន្ត ម៉ាក​FUSO ពណ៌ ត្រួយ​ចេក ពាក់​ផ្លាកលេខ ភ្នំពេញ​3C-19 92 ដឹក​ថ្ម បើកបរ​ដោយ​ឈ្មោះ​ប៉ែន ម៉ាច ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រាំង​ស្បូវ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​របួស​បាក់ដៃ​ឆ្វេង​)​។​
២,​រថយន្ត ម៉ាក​នីសា​ន់ ពណ៌​សលាយ​ខៀវ ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ​KPS-20 50 ដឹក​ថ្ម បើកបរ ដោយ​ឈ្មោះ​គុណ ជីតា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ផុង ស្រុក​បរ​សែត ខេត្តកំពង់ស្ពឺ ។​
៣,​រថយន្ត ម៉ាក​ដា​វ៉ូ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ 3A-88 83 បើកបរ ដោយ​ឈ្មោះ​អំ តុលា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។

​ក្រោយ​ហេតុការណ៍​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​៤០១​សហការ​ជាមួយ​ប៉ូ​លី​ស្រុក​ព្រៃនប់ អន្តរាគមន៍​សំរួល​ចរាចរណ៍​ហើយ​ករណីនេះ​ខាង​នគរបាល​ជំនាញ​កំពុង​បន្ត​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​