​ផ្លូវជាតិ​លេខ​៧​ពី​ក្រុង​ក្រចេះ​ទៅ​ស្រុក​សំបូរ​ស្តារឡើងវិញ​សម្រេច​១០០​ភាគរយ​

881
ចែករម្លែក
  • 48
    Shares

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ក្រសួង​សារ​ធា​រណការ​ដឹកជញ្ជូន​ដឹកនាំ​ក្រុម​កា​ងារ​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៧​ដែល​ប្រព័ន្ធ​គមនាគមន៍​ដែលជា​ចរន្ត​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេសជាតិ​បាននិងកំពុង អភិវឌ្ឍន៍​រីកចម្រើន គ្រប់​ទីកន្លែង​។

កំណាត់​ផ្លូវជាតិ​លេខ​៧​ពី​ចំណុច​គីឡូម៉ែត្រ​លេខ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​)​ស្ថិតក្នុង​ភូមិ​កា​ប៉ូ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូតដល់​ចំនុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំណុច​អូរ​កណ្តៀរ​ស្ថិតក្នុង​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ដោយមាន​ប្រវែង​ជាង​៩៣​គីឡូម៉ែត្រ ត្រូវបាន​ស្ដារឡើងវិញ​បានសម្រេច​១០០​ភាគរយ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ និង​លោក​ស្រេង​ស្រស់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​បច្ចេកទេស​គុណភាព​បន្ទាប់ពី​ក្រុមហ៊ុន​សាងសង​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​។​
​លោក​បាន​បន្ថែមទៀតថា​នេះ​គឺជា​គម្រោង​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​ភាគី​ចិន​ប្រគល់ឱ្យ​ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន ធ្វើការ​សិក្សា គំរូ​ប្លង់​ដោយ​ខ្លួនឯង និង​ប្រើប្រាស់​នីតិវិធី​លទ្ធកម្ម​ជ្រើសរើស ទីប្រឹក្សាបច្ចេកទេស​ត្រួតពិនិត្យ សាងសង់ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ខ្លួនឯង ។

​ដោយមាន​ការចូលរួម​ពី​ក្រសួង​ហិរញ្ញវត្ថុ តំណាង​ស្ថានទូត​ចិន ក្រសួង​សាធារណៈ​ការដឹកជញ្ជូន ក៏បាន​ជ្រើសរើស ក្រុមហ៊ុន​វ៉ាន់​អាន​ជាទី​ប្រឹក្សា បច្ចេកទេស​ត្រួតពិនិត្យ ការងារ​សាងសង់ ហើយ​និង​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ជា​ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​លេខ ៧​នេះហើយ កំណាត់​ផ្លូវជាតិ​លេខ ៧​ពី​ចំណុច​រង្វង់​មូល ខ្លា​ស្ទុះ​ក្នុង​ក្រុង​ក្រចេះ​។

រហូត​ទៅដល់​ស្រុក​សំបូរ​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ដែលមាន​ចំងាយ ៩៣​គីឡូ​ម៉ែត ចំណាយ​ថវិកា​ប្រមាណ ជិត​៤០​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំនុច​លេខ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ រហូតដល់​ចំនុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំនុច​អូរ​កណ្តៀរ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូ​ខេត្តក្រចេះ​។

​មាន ប្រវែង​ជាង​៩៣​គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC កំរាស់ ០.១០​ម នេះ គឺជា​ជំនួយឥតសំណង​លើកទីមួយ​ហើយពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ក្រសួងពាណិជ្ជកម្ម​ចិន​ជា​តំណាង និង​តាមរយ​ស្ថានទូត​ចិន​។​
​លោក រដ្ឋលេខាធិការ ក៏បាន​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម យានយន្ត ធុន​ធំ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់ លើ​ដង​ផ្លូវជាតិ​។​

​សូមកុំ​ឲ្យ​ដឹកជញ្ជូន​ផ្ទុក​លើស​ទំងន់​ដែល​ច្បាប់​កំណត់​ឲ្យ និង​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​នានា ជាពិសេស​សមិទ្ធផល​ផ្លូវជាតិ​លេខ​៧​នេះ​តែម្ដង​ដែលជា​ជំនួយឥតសំណង​លើកទីមួយ​របស់​ចិន​មក​កម្ពុជា​និង​ជា​ប្រយោជន៍​សាធារណៈ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់​នៅ​គង់វង្ស​បានយូរ​អង្វែង​និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ដែល​កើតឡើង​ជាយថាហេតុ​៕S/


​ផ្លូវជាតិ​លេខ​៧​ពី​ក្រុង​ក្រចេះ​ទៅ​ស្រុក​សំបូរ​ស្តារឡើងវិញ​សម្រេច​១០០​ភាគរយ​