​ផ្លូវដែក​សម្រាប់​រត់​ឡូរី​ភ្ញៀវ​ទេសចរណ៍​ជិះ​កម្សាន្ត​នៅ​ស្រុក​បាណន់​និង​ត​ភ្ជាប់​ទៅដល់​ភ្នំ​សំពៅ​

842

(​បាត់ដំបង​)៖​ដំណើរការ​ផ្លូវដែក​មួយ​ខ្សែរ​ប្រមាណ​ប្រវែង​៤​គីឡូម៉ែត្រ​សម្រាប់​រត់​ឡូរី​ដឹក​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តជាតិ​ជិះ​កម្សាន្ត​លេង​នៅតាម​ជើងភ្នំ​បាណន់​ដែល​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​តាមរយៈ​ការសម្របសម្រួល​ពី​អាជ្ញាធរខេត្ត​បាត់ដំបង​។​បន្ទាប់ពី​សកម្មភាព​ឡូរី​ដែលមាន​ពីមុន​នៅ​ស្ថាន​នី​យ៍​អូរ​ដំបង​ត្រូវបាន​ផ្អាក​ឈប់​ឱ្យ​ដំណើរការ​ដោយ​យក​ផ្លូវដែក​រថភ្លើង​មក​ធ្វើការ​ជួសជុល​ឡើងវិញ​។​

ការបើក​សម្ពោធ​ឱ្យ​ដំណើរការ​ផ្លូវដែក​រត់​ឡូរី​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣១​ខែ​ធ្នួ​ឆ្នាំ​២០១៧​នៅ​ចំណុច​ជើងភ្នំ​បាណន់​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​មេការ​សាងសង់​ផ្លូវដែក​រត់​ឡូរី​ឈ្មោះ​អ៊ុំ​ព្រឿ​ន​អាយុ​៧៧​ឆ្នាំ​បាន​និយាយ​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ហៅ​គាត់​មក​ដើម្បី​សាងសង់​ផ្លូវដែក​មួយ​ខ្សែរ​សម្រាប់​រត់​ឡូរី​ដោយ​រូបគាត់​មាន​ជំនាញ​បច្ចេកទេស​កាលពី​នៅ​ធ្វើការ​ជា​បុគ្គលិក​រថភ្លើង​តាំង​ពីមុនមក​។​

​មេការ​ធ្វើ​ផ្លូវដែក​ឡូរី​ឈ្មោះ​អ៊ុំ​ព្រឿ​ន​អាយុ​៧៧​ឆ្នាំ​បាន​បន្តថា​ក្រុមហ៊ុន​ឯកជន​ក្នុង​ខេត្តបាត់ដំបង​ធ្វើការ​កសាង​ផ្លូវដែក​មួយ​ខ្សែរ​សម្រាប់​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍​ហៅថា​ឡូរី​នៅតាម​ជើងភ្នំ​បាណន់​ក្នុង​ផែនការ​ជំ​ហ៊ាន​ទី​១​និង​ជំ​ហ៊ាន​ទី​២​ក្នុង​ឆ្នាំ​២០១៧​ប្រវែង​៤​គីឡូម៉ែត្រ​ពី​ជើងភ្នំ​បាណន់​ដល់​ជើងភ្នំ​រំសាយសក់​។​ក្រុមហ៊ុន​និង​បន្ត​សាងសង់​ផ្លូវដែក​ចម្ងាយ​២០​គីឡូម៉ែត្រ​បន្ថែមទៀតរ​ហូត​ដល់​ភ្នំ​សំពៅ​។​

ពាក់ព័ន្ធ​ករណីនេះ​លោក​អ៊ុច​អ៊ុំ​ភី​នីស្សា​រ៉ា​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបាត់ដំបង​អ្នកយក​ព័ត៌មាន​ទួ​រទស្ស​ន៍​អាស៊ីអាគ្នេយ៍​ពុំ​អាច​ទំនាក់ទំនង​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨​ដោយ​ចុច​ទូរស័ព្ទ​របស់លោក​អ៊ុច​អ៊ុំ​ភី​នីស្សា​រ៉ា​ចូល​តែ​ពុំមាន​អ្នក​លើក​៕S/​ដោយៈ​អ៊ុង​សា​រុំ​

ផ្លូវដែក​សម្រាប់​រត់​ឡូរី​ភ្ញៀវ​ទេសចរណ៍​ជិះ​កម្សាន្ត​នៅ​ស្រុក​បាណន់​និង​ត​ភ្ជាប់​ទៅដល់​ភ្នំ​សំពៅ​


​ ​