​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ក្នុង​ខេត្តព្រះវិហារ​កាលពី​រដូវ​វស្សា​ត្រូវបាន​ជួសជុល​ឡើងវិញ​

828
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ក្នុង​ខេត្តព្រះវិហារ​កាលពី​រដូវ​វស្សា​កន្លង​ទៅនោះ​ត្រូវបាន​ជួសជុល​ឡើងវិញ​។​ពេលនេះ​ផ្លូវ​ជាច្រើន​ខ្សែ​រួមមាន​ផ្លូវ​ក្រាល​កៅស៊ូ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ដែលមាន​ប្រវែង​ជិត​៨០០​គីឡូម៉ែត្រ​ត្រូវបាន​ជួសជុល​ឡើងវិញ​បានសម្រេច​១០០​ភាគរយ​ហើយ​។​

​កាលពី​រសៀល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ផ្លូវ​ក្រាល​កៅស៊ូ​និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​២៩​ខ្សែ​មាន​ប្រវែង​សរុប​៧៨៥​គីឡូម៉ែត្រ​នៅ​ទូទាំង​ខេត្តព្រះវិហារ​។​ផ្លូវ​នេះ​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​ជោគជាំ​នា​រដូវវស្សា​កន្លងទៅនេះ ត្រូវបាន​ជួសជុល​ឡើងវិញ​បានសម្រេច​លទ្ធផល​១០០​ភាគរយ​ហើយ​។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល ក្នុងការ​ធ្វើដំណើរ ក៏ដូចជា ការដឹកជញ្ជូន​ទំនិញ កសិផល​ផ្សេងៗ ទៅកាន់​ទីផ្សារ​មាន​ភាពងាយស្រួល និង​ឆាប់រហ័ស​។​

​ជាមួយគ្នានេះ​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ផងដែរ​ថា​ផ្លូវ​យុទ្ធសាស្ត្រ​របស់​កងទ័ព​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​-​ឡាវ​ក៏​ត្រូវបាន​ជួសជុល​បាន​១០០​ភាគរយ​ហើយ​ដែរ​ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វ​ដំណើរ បំពេញបេសកកម្ម របស់​កងកម្លាំង​នៅតាម​ព្រំដែន​៕S/​

​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ក្នុង​ខេត្តព្រះវិហារ​កាលពី​រដូវ​វស្សា​ត្រូវបាន​ជួសជុល​ឡើងវិញ​