​ផ្លូវលំ​ក្រួស​ក្រហម​៣​ខ្សែ​នៅ​ស្រុក​ពារាំង​ត្រូវបាន​ដេញថ្លៃ​

913
ចែករម្លែក
  • 19
    Shares

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​គម្រោង​ជួសជុល​ផ្លូវលំ​ចំនួន​៣​ខ្សែ​នៅ​ស្រុក​ពារាំង​ត្រូវបាន ដាក់ឱ្យ​ដេញថ្លៃ​នៅ​សាលាស្រុក​ពារាំង កាលពី​ព្រឹក​ថ្ងៃទី​២២ ឧសភា ឆ្នាំ ២០១៨ ។​

​គម្រោង​ជួសជុល​ផ្លូវ​ទាំងបី​កន្លែង​នោះ​រួមមាន​ទី ១​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង ៤.០៩៥ ម៉ែត្រ ស្ថិតនៅក្នុង​ឃុំ ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង តម្លៃ​ប៉ាន់ស្មាន​ដាក់ឱ្យ​ដេញថ្លៃ​គឺ ២២៣.៥៩៦.៧១១ រៀល ។​ផ្លូវ​នេះ​បាន​ទៅលើ​ក្រុមហ៊ុន ផល សុ​ផន ត្រូវ​រូ​វ​គ្នា​ក្នុងតម្លៃ ១៣១.០៨០.០០០ រៀល​។

​គម្រោង​ទី ២ ជួសជុល​ផ្លូវ ១​ខ្សែ​ប្រវែង ៣.១៥៨ ម៉ែត្រ​នៅក្នុង​ឃុំ រកា ស្រុក​ពារាំង តម្លៃ​ប៉ាន់ស្មាន​ដាក់ឱ្យ​ដេញ​គឺ ១៥០.៥១៤.៣៦៣ រៀល បាន​ទៅលើ​ក្រុមហ៊ុន ផល សុ​ផន ត្រូវ​រូ​វ​គ្នា​ក្នុងតម្លៃ ៨៥.២៦៦.០០០ រៀល​។​​គម្រោង​ទី ៣ ជួសជុល​ផ្លូវ​ដីស ចំនួន ១ ខ្សែ​ប្រវែង ៤.៦៣០ ម៉ែត្រ​ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ស្រ​ឡឹ​ត តម្លៃ​ប៉ាន់ស្មាន​ដាក់ឱ្យ​ដេញ​គឺ ១២៨.២៥៨.៣៩៦ រៀល បាន​ទៅលើ​ក្រុមហ៊ុន ស្រូ​យ កុក​ឃាង ត្រូវ​រូ​វ​គ្នា​ក្នុងតម្លៃ ៨១.៤២៥.០០០ រៀល​។​ការដេញថ្លៃ​គម្រោង​ទាំង ៣​នេះ​មហាជន​សង្កេតឃើញថា ដំណើរការ ដេញ​យ៉ាង​រលូន​។​

​ចំណែក​តម្លៃ​គឺ​ធ្លាក់ចុះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​អំពី​ផ្លូវ​ក្នុងភូមិ​របស់​ពួកគាត់​ប្រើ​មិនបាន​យូ​អង្វែង​ខ្លាច​ក្រុមហ៊ុន​ដេញថ្លៃ​ថោក​ពេក​ធ្វើឱ្យ​រួច​តែ​ផុតពី​កុងត្រា​៦​ខែ​ផ្លូវ​ខូច​វិញ​អស់​ខាត​តែ​ថវិការ​រដ្ឋ​អត់​ប្រយោជន៍​។​

ជាមួយគ្នា​នោះ ក្រុមហ៊ុន​មួយចំនួន​ដែល​ដេញថ្លៃ​មិនបាន មក​លួចខ្សឹប​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ថា មាន​ក្រុមហ៊ុន ១ ឈ្មោះ ផល សុ​ផន ដែល​ម្ចាស់​ក្រុម​ហ៊​ន​ឈ្មោះ ផាត់ សុផល សង្ស័យ​ជា​ក្រុមហ៊ុន​របស់ ក្រសួងការពារជាតិ មក​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​ថ្នាក់ ឃុំ សង្កាត់​។ ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​អ្នក​មក​ដេញ​ជិៈ​សុទ្ធតែ​រថយន្ត​ពណ៌​ត្រេអ៊ី របស់​ក្រសួងការពារជាតិ​។

គឺ​ដេញថ្លៃ​ទម្លាក់​ជាង​ពាក់កណ្ដាល​ធ្វើឱ្យ​ក្រុមហ៊ុន​ឯកជន​ដេញ​មិនបាន ព្រោះ​ក្រសួង​ពារ​ពារ​ជាតិ មាន​គ្រឿងចក្រ​របស់​កង​វិ​ស្វ័ក​ម្ម​សំរាប់​សាងសង់ ។​ដោយឡែក​លោក​ប្រធាន​បច្ចេកទេស​សាងសង់​ផ្លូវ​ខេត្តព្រៃវែង បានគេច​ចេញពី​ពិធី​ដេញថ្លៃ​គម្រោង​នោះ ធ្វើឱ្យ​មហាជន​សង្ស័យថា ការដេញថ្លៃ​គម្រោង​នេះ ពិតជា​មានការ​ឃុបឃិត​គ្នា​តាមបែប​ពុករលួយ​ជា​ប្រព័ន្ធ នៅពេល​ក្រុមហ៊ុន ចុះ​ធ្វើ​នៅពេល​ខាងមុខ​៕S/

​ផ្លូវលំ​ក្រួស​ក្រហម​៣​ខ្សែ​នៅ​ស្រុក​ពារាំង​ត្រូវបាន​ដេញថ្លៃ​