​ផ្លូវលំ​ជនបទ​៦​ខ្សែ​នៅ​បន្ទាយមានជ័យ​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ចុងរដូវ​វស្សា​

1027
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ផ្លូវលំ​ជនបទ​៦​ខ្សែ​នៅ​បន្ទាយមានជ័យ​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ចុងរដូវ​វស្សា​។​លោក​ជា​យុ​ទ្ធា​រុណ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ថ្ងៃទី​២៩​ខែតុលា​ថា​:​ផ្លូវលំ​ដែល​រង​លិច​ទឹក​ដោយ​ជំនន់​ទឹកភ្លៀង​នោះ​មាន​ចំនួន​៦​ខ្សែ​មាន​ប្រវែង​៦៣.២០០​ម៉ែត្រ​(​ផ្លូវ​ច​ង្ហា​, ទំនប់​កា​មុ​ល​, សាយ​សាម៉ន​, ភ្នៀ​ត​,​កោះ​ពង​សត្វ​, និង​ផ្លូវ​កោះ​កែវ​) ។​

​លោក​បាន​បន្តថា​:​កាលពី​ចុង​សប្តាហ៍​មុន​នៃ​ខែតុលា​ឆ្នាំ​២០១៨​ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​លោក​វ៉ា​ស៊ីណា​រ៉ុង​អនុប្រធាននាយកដ្ឋាន​ផ្លូវលំ​ជនបទ​បាន​ចុះ​ពិនិត្យ​ហើយនឹង​រៀបចំ​ឯកសារ​សំណើ​ដើម្បី​កែលម្អ​ឡើងវិញ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​ឯណោះ ៕S/

​ផ្លូវលំ​ជនបទ​៦​ខ្សែ​នៅ​បន្ទាយមានជ័យ​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ចុងរដូវ​វស្សា​