​ផ្លូវ​កំពង់ឆ្នាំង​=​កំពង់ធំ​ត្រូវ​ផ្អាក​យានយន្ត​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ដោយសារ​ទឹក​លិច​

276
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ផ្លូវ​លេខ​50C​ចេញពី​ស្រុក​កំពង់លែង​ឆ្ពោះទៅកាន់​ផ្ល​វ​ជាតិ​លេខ​៦​ក្នុង​ខេត្តកំពង់ធំ​ត្រូវ​ផ្អាក​យានយន្ត​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ដោយសារ​ទឹក​លិច​។​​

នៅ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​អ្នកនាំពាក្យ​សាលាស្រុក​កំពង់លែង​បានចេញ​សេច​ក្កី​ជូនដំណឹង​មួយ​ដោយ​បញ្ជាក់ថា​កម្ពស់​ទឹកទន្លេ​បាន​បន្ត​ឡើងជា​បន្តបន្ទាប់​។​ធ្វើឱ្យ​កំណាត់​ផ្លូវ​លេខ​50C​ចាប់ពី​ចំណុច​ផ្លូវកែង​ភូមិ​កង្កែប​ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​រហូតដល់​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ​។​ទឹក​ចាប់ផ្តើម​លិច​ហូរ​កាត់​ផ្លូវ​ដោយ​កន្លែង​ដែល​បង្ករ​ឱ្យមាន​ការខូចខាត​ដោយ​អន្លើ​និង​ងាយ​ទទួលរង​នូវ​ការខូចខាត​ខ្លាំង​ក្នុងពេលដែល​យានយន្ត គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បន្តថា​ដើម្បី​ថែរក្សា​ការពារ​កំណាត់​ផ្លូវ​លេខ​50C​នេះ​ឱ្យមាន​សភាព​ល្អប្រសើរ​ស​ម្រា​ប់​ការប្រើប្រាស់​បន្ត និង បង្ការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​សម្រាប់​អ្នកដំណើរ​ឆ្លង​កាត់​នោះ​។​រដ្ឋបាល​ស្រុក​កំពង់លែង​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​ផ្អាក​ជា​បណ្តោះអាសន្ន​។​

​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍ លើ​កំ​ណាត​ផ្លូវ​លេខ​50C ចាប់ពី​ចំណុច​ផ្លូវកែង​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង​រហូតដល់​ព្រំប្រទល់​ខេត្តកំពង់ធំ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​រដូវ​សម្រក និង មានការ​ជូនដំណឹង​ជាថ្មី ៕S/​

#