​ផ្លូវ​ខេត្ត​នឹង​ផ្លូវជាតិ​ជាច្រើន​កំណាត់​បាន​បំពាក់​ប្រព័ន្ធ​លូ​ថ្មី​ធំ​ជាង​មុន​ដើម្បី​បញ្ជៀ​ស​ទឹកជំនន់​

664
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​:​ផ្លូវ​ខេត្ត​នឹង​ផ្លូវជាតិ​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​លូ​ថ្មី​ហើយ​មាន​ទំហំ​ធំ​ជាង​មុន​ដើម្បី​បញ្ជៀ​ស​ទឹកជំនន់​ចេញពី​ក្រុង​ដែល​ធ្លាប់តែ​យាយី​ទីប្រជុំជន​ក្រុង​កន្លងមក​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។​

​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​ផ្សារ​រាត្រី​លើ​​ទឹកដី​ខេត្តបាត់ដំបង តំណាង​ធនាគា​អភិវឌ្ឍន៍អាស៊ី ( ADB )​លោក អ៊ុក នី​ដា​បាន​លើកឡើងថា គម្រោង​ដែល​ផ្តល់​ដោយ​ធនាគា​អភិវឌ្ឍន៍អាស៊ី​ជំហាន​បន្ត​នេះ​នឹង​បាន​ចូលរួមចំណែក​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​បាត់ដំបង​។​

​លោក​បន្តថា​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មានឱកាស​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ខេត្ត​ដ៏​ទៃ​នៅក្នុង​តំបន់​ពិសេស​ជា​ចំណែក​មួយ​លើកស្ទួយ​ដល់​វិស័យ​ទេស​ចេ​ណ៍​ក្បុង​ការទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​អោយ​ចូលមក​ទស្សនា​និង​លំហែ​អារម្មណ៍​នៅក្នុង​ចេ​ត្ត​បាត់ដំបង​កាន់តែច្រើន​ថែមទៀត​។​

​តំណាង​ធនាគា​អភិវឌ្ឍន៍អាស៊ី​( ADB )​បន្តថា គម្រោង​ខាងលើ​នឹង​ជួយ​ធ្វើអោយ​កំណាត់​​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង​គេចផុត​ពី​ការប៉ះពាល់​ដោយ​ជំនន់​នៅពេល​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដូវវស្សា​ដែល​កន្លងមក​ខ​ណះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជោគជាំ​ម្តងៗ​បាន​យាយី​យ៉ាងធ្ងន់ធ្ងរ​តាម​បណ្តា​កំណាត់​ផ្លូវ​ខេត្ត​និង​ផ្លូវជាតិ​សំខាន់ៗ​រួមទាំង​ជន់​លិច​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ផ្ទះ​និង​សាលា​
​រៀន​ថែម​ទៀតផង​។​

​លោក​ចាន់​សំបូរ​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​ប្រព័ន្ធ​លូ​ដែល​ត្រូវ​ស្តារ​ឡើង​បន្ថែមទៀត​នេះ​បំពាក់​ទៅលើ​កំណាត់​ផ្លូវ​ខេត្ត​និង​ផ្លូវជាតិ​ជាច្រើន​គីឡូក្រាម​ម៉ែត្រ​ពិសេស​នៅ​ចំណុច​ត្រើយ​ខាងកើត​ស្ទឹង​សង្កែ​។​ជំនួយ​របស់​ធនាគា​អភិវឌ្ឍន៍អាស៊ី​(ADB)​ផ្តល់​លើ​គោលដៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​មាន​ផ្នែក​ដឹកជញ្ជូន កសិកម្ម អភិវឌ្ឍន៍ជនបទ វិស័យ​អប់រំ ផ្នែក​អភិវឌ្ឍន៍​ទីក្រុង រួម​តាំង​វិស័យ​ទីផ្សារ​ផងដែរ​។​

ដំណាក់កាល​បន្តទៀត​នេះ​ជា​គម្រោង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រករបៀង មាន​ទំហំ​ទឹកប្រាក់​ចំនួន​២.៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រទេស​វៀតណាម ឡាវ​និង​ប្រទេស​កម្ពុជា​ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​៕S/