​ផ្លូវ​ងងឹត​រថយន្ត​ស៊េរី​ទំនើប​បុក​របាំង​ថ្ម​កាត់​ទទឹងផ្លូវ​បាក់​អស់​៣​កង់​

388
ចែករម្លែក
  • 36
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ឡង់​គ្រឺ​ស័​រ​ដោយ​ផ្លូវ​ង​ងឹ​ង​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្មដា​ក់បាំង​កាត់​ទទឹងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​៣​កង់​រាយប៉ាយ​ពេញ​ផ្លូវ​។​ហេតុការណ៍​នេះ​កើតឡើង​ស្ថិតនៅ​ចំណុច​ខាងលិច​ផ្សារ​អ៊ី​អន​២​ប្រមាណ​ជាង​១០០​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​៩២​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​ឡង់​គ្រឺ​ស័​រ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB8286​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​ផ្លូវ​ងងឹត​និង​ជួលជុល​បង្កប់​ទុយោ​ទឹក​ផង​បានដាក់​របាំង​ថ្មបាំង​កាត់​មួយ​ចំហៀង​ផ្លូវ​បណ្តាលឱ្យ​បុក​ដាក់​រាយប៉ាយ​ពេញ​ផ្លូវ​។​ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាង​យ៉ាងដំណំ​ទៅមុខ​លេង​រួច​។​រីឯ​ម្ចាស់​រថយន្ត​បង្ក បាន​ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ទៀត​ចេញពី​កន្លែងកើតហេតុ​បាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះមក​ដល់​បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​