​ផ្លូវ​ជនបទ​សាលា​ក្រៅ​-​ថ្មពួក​ធ្វើបាន​ច្រើន​ខណ​:​ផ្លូវ​ជនបទ​ជប់​វា​រី​- អាង​ពន្លៃ​បន្តធ្វើ​

2130
ចែករម្លែក
  • 12
    Shares

ដោយ : ប .​ជ័យ​/​បន្ទាយមានជ័យ :​ផ្លូវ​ជនបទ​ពី​ត្រង់​បំបែក​ផ្លូវជាតិ​លេខ​៦ ភូមិ​សាលា​ក្រៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ ដល់​ភូមិ​-​ឃ​-​ស្រុក​ថ្មពួក​ប្រវែង​ជាង​៣០​គម ធ្វើបាន​ច្រើន​ហើយ ។​ចំណែក​ផ្លូវ​ជនបទ​ត្រង់​បំបែក​ផ្លូវជាតិ​ល​រខ​៦ ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ ដល់ អាង​ពន្លៃ ភូមិ​-​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​បាន​បន្តធ្វើ​មមាញឹក​ដែរ ។​

​លោក​ជា​យុ​ទ្ធា​រុណ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៥​ខែកក្កដា​២០១៨​នេះ​ថា​:​ផ្លូវ​ជនបទ​ថ្មពួក​-​សាលា​ក្រៅ​ប្រវែង​ជាង​៣០​គម​ដែលជា​គម្រោង​របស់​មន្ទី​រ​និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​ផ្ល​វ​នោះ​អ្នកម៉ៅការ​សាងសង់​ធ្វើបាន​ពី​ភូមិ​-​ឃុំ​-​ស្រុក​ថ្មពួក​ដល់​ភូមិ​ក្បាល​ខ្ទីង​ឃុំ​សាលា​ក្រៅ​ហើយ​។ គឺ​នៅសល់​មិន​ដល់​១០​គម​ទៀត​ទេ ។​

​លោក​បន្តថា​: រីឯ ផ្លូវ​ជនបទ​ពី​បំបែក​ផ្លូវជាតិ​ល​រខ​៦ ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ ដល់ អាង​ពន្លៃ ភូមិ​-​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​បន្តធ្វើ​បាន​ជាង​៦០​ភាគរយ​ហើយ​ដែរ ។​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​បានចាត់ទុក ការអភិវឌ្ឍន៍​និង​លើកកម្ពស់​ផ្លូវ​ជនបទ​ភ្ជាប់​៤​ស្រុក​និង​១​ក្រុង​នេះ ពិតជា​បាន​បម្រើ​និង​លើកកម្ពស់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​និង​បាន​លើកកម្ពស់​ជីវភាព​នៅ​ជនបទ​។​វា​រឹងរឹតតែ​ធ្វើឱ្យ​ពលរដ្ឋ​គោរព ស្រឡាញ់ ជឿជាក់​និង​គាំទ្រ​រាជរដ្ឋាភិបាល​បន្ថែមទៀត​៕S/

​ផ្លូវ​ជនបទ​សាលា​ក្រៅ​-​ថ្មពួក​ធ្វើបាន​ច្រើន​ខណ​:​ផ្លូវ​ជនបទ​ជប់​វា​រី​- អាង​ពន្លៃ​បន្តធ្វើ​