​ផ្លូវ​ជិត​២០០​គីឡូម៉ែត្រ​ស្ថាបនា​អស់​ជាង​១០០​លាន​ដុល្លារ​នឹង​បើក​ដំណើរការ​នាពេលខាងមុខ​

1224
ចែករម្លែក
  • 238
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​:​នាពេលខាងមុខ​ឆាប់ៗ​នេះ​កម្ពុជា​នឹង​បាន​ផ្លូវ​កៅស៊ូ​ដ៏​ស្រស់ស្អាត​មួយទៀត​ប្រើប្រាស់​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ​ដែលមាន​ប្រយោជន៍​ក្នុងការ​ដឹកជញ្ជូន​កសិផល​និង​ផលិតផល​ពី​ក្នុង​តំបន់​ទៅកាន់​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ដំណើរ​ទេសចរណ៍ធម្មជាតិ​។​

ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​ប្រទេស​កម្ពុជា​នៅពេល​បច្ចុប្បន្ន​បាននិងកំពុង​ស្ថាបនា​ផ្លូវ​បត់បែន​ឡើង​ចុះ អម​ទៅដោយ​ព្រៃឈើ ទឹកជ្រោះ ភ្នំ ដែលមាន​ធម្មជាតិ​ស្រស់ស្អាត​មាន ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នាពេលខាងមុខ​។​ឥឡូវនេះ កំពុងតែ​សម្អាត និង​រៀបចំ ។​

​ផ្លូវ​ដែល​សាងសង់​អស់​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​នេះ​គឺ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៥ ដែលជា​ផ្លូវជាតិ​ថ្មី​សន្លាង​ដ៏​សំខាន់​មួយ លាតសន្ធឹង​ពី​ផ្លូវជាតិ​លេខ​៥​ចេញពី​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្លងកាត់​តាម​ស្រុក​វាលវែង​ឆ្ពោះទៅ​ឃុំ​ថ្មដា​ភ្ជាប់​ជាមួយ​ច្រក​លេខ​៥៦​ដែលជា​ចំណុច​ព្រំប្រទល់​កម្ពុជា​-​ថៃ​។ វា​មាន​ប្រវែង ១៨១,៧៨០​គីឡូម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ និង​ចែកជា​២​គន្លង​។​

​សមិទ្ធផល​ទាំងនេះ ស្តែងចេញ​ឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​លើ​គ្រប់​វិស័យ​ដទៃទៀត​។​

​សូមជម្រាបថា​ផ្លូវ​នេះ​មាន​កន្លែង​ខ្លះ​មិនទាន់​បានដាក់​ផ្លាកសញ្ញា​លាប​គំនូស​ផ្លូវ​និង​ដាក់​បង្គោល​សុវត្ថិភាព ចប់សព្វគ្រប់​នៅឡើយ សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន ពេល​បើកបរ​៕S/


#