​ផ្លូវ​នៅ​ច្រកទ្វារព្រំដែន​ចាំ​យាម​បាន​កែលម្អ​ខណៈ​ខូចខាត​អំឡុង​រដូវវស្សា​

218
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ចាំ​យាម​បង្ខំចិត្ត​កែលម្អ​ផ្លូវ​តំបន់ស​រវាង​កម្ពុជា​និង​ថៃ​ជា​បណ្តោះអាសន្ន​សិន​ដើម្បី​សម្រួល​ដល់​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​ទៅមក​និង​អ្នកទេសចរ​ឆ្លង​ប្រទេស ខណៈ​កំពុង​រង​ការខូចខាត អំឡុង​រដូវវស្សា​នេះ​។​

​បច្ចុប្បន្ន​ផ្លូវ​បេតុង​ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​កំពុង​ជួប​ការខូចខាត​យ៉ាងដំណំ​ដែល​បង្ក​ឱ្យ​លំបាក​ដឹកទំនិញ​តូចធំ​និង​អ្នកទេសចរ​ធ្វើដំណើរ​ឆ្លងកាត់​ស្ទើរតែ​ជា​រាល់ថ្ងៃ ព្រោះ​ស្ថានភាព​ផ្លុ​វ​ចាស់​ទ្រុឌទ្រោម​យូរ​ឆ្នាំ​មកហើយ​។​

​លោក​សុវណ្ណ​ប៊ុនធឿន​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ចាំ​យាម​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​មាន​សកម្មភាព​រួមគ្នា​ធ្វើ​ពលកម្ម​ជីក​ឬ​សែង​កម្ទេច​ថ្ម​តូច​ចាក់​លុប​ផ្លូវ​បេតុង​ដក់​ទឹក​ជ្រៅៗ​ធ្វើ​ឡើងជា​បណ្តោះអាសន្ន​សិន​ប៉ុណ្ណោះ​ទំរាំ​តែ​អាកាសធាតុ​អំណោយផល​ល្អ​ទើប​ដាក់​គ្រឿងចក្រ​កែលម្អ​ឱ្យ​កាន់តែ​រឹងមាំ ថែមទៀត​។

​បើតាម​លោក សុវណ្ណ ប៊ុនធឿន បញ្ហា​ជួប​ការខូចខាត​ផ្លូវ​នៅ​តំបន់​ច្រកទ្វារព្រំដែន​ចាំ​យាម គឺ​រូបលោក ធ្លាប់​បានស្នើ​ទៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ក៏ដូចជា​រដ្ឋបាល​ខេត្តកោះកុង​ផងដែរ​ធ្វើយ៉ាងណា​ជួយ​ព​ន្លឿ​ន​ការស្ថាបនា​កែលម្អ​ឡើងវិញ​បន្តបន្ទាប់​ទៀត ។ ដោយ​មែនទែនទៅ មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ត្រៀមកម្លាំង​ចុះមក​ជួសជុល​ឆាប់ៗ​ហើយ​ដែរ​ប៉ុន្តែ​អាកាសធាតុ​មាន​ភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់​។​

កែលម្អ​សម្រួល​ប្រព័ន្ធ​ធ្វើដំណើរ​នៅ​ចំណុច​ស​ក្បែរ​តំបន់​ព្រំដែន​កម្ពុជា​និង​ថៃ​នេះ​បង្កលក្ខណៈ​ងាយស្រួល​ដល់​កិច្ចការ​ដឹកទំនិញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​លំហូរ​អ្នកទេសចរ​គ្រប់​ជាតិ​សាសន​ឆ្លងកាត់​ប្រទេស​ទាំងពីរ​បានល្អ​មួយកម្រិត​ដែលមាន​ការចូលរួម​ពី​មន្ត្រី​បុគ្គលិក​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ចាំ​យាម​សមត្ថកិច្ច​នគរបាល​អ​ន្តោ​ប្រវេសន៍​និង​គយ​រដ្ឋ​ករ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ច្រកទ្វារព្រំដែន ហា​លិ​ត ស្រុក​ខ្លងយ៉ៃ​។​

​ចំណែកឯ​ក្រុម​អ្នកទេសចរ និង​អ្នក​អូស​រទេះ​ទំនិញ ឆ្លងកាត់​ព្រំដែន​ទាំង​មាន​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង យល់ឃើញថា​ជា​ចំណុច​ល្អ​មួយ​ដែរ​ដែល​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​អំឡុង​រដូវវស្សា ព្រោះថា​សព្វថ្ងៃ ផ្លូវ​ខូចខាត​ជា​បណ្តើរ ស្រប​មាន​រថយន្ត​ធំ​តូច​បើកបរ​ឆ្លងកាត់​ពី​កម្ពុជា​ទៅ​ថៃ ហើយពី​ថៃ​មក​កម្ពុជា​វិញ ។​

មិន​ខុសពី​ប្រធាន​ច្រកទ្វារព្រំដែន​ទេ ពួកគាត់​ក៏​សំណូមពរ​យ៉ាងទទូច​ដ​ល់​រដ្ឋបាល​សាលាខេត្ត​កោះកុង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​និង​ដោះស្រាយ​ពី​ផ្លូវ​ខូច​នៅ​តំបន់​ព្រំដែន​ផង​។​ប្រសិនបើ​នៅតែ​បន្ត​ខូច​បែបនេះ​ទៀត​ធ្វើអោយ​មាត់​មុខ​ប្រទេសជាតិ​កាន់តែ​អន់ថយ​បាត់បង់​ចំណូល​ចូល​រដ្ឋ​និង​កាត់បន្ថយ​ចំនួន​ទេសចរ​ជាដើម​។​
​កន្លងទៅ​ផ្លូវជាតិ​លេខ​៤៨ ចាប់ពី​គល់ស្ពាន​កោះកុង​ទៅដល់​មុខ​កាស៊ីណូ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ត្រូវបាន​ជួសជុល​កែលម្អ​បានល្អ​ប្រសើរ​មួយកម្រិត​ហើយដោយ​នៅតែ​ចំណុច​ម្តុំ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ប៉ុ​ណ្នោះ​មិនទាន់​ជួសជុល​ខណ​:​ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត​និង​មន្ទីរ​សាធារណការ​៕S/