​ផ្លូវ​បឹង​ស្នេហ៍​និង​ផ្លូវ​ចំនួន​៣​ខ្សែ​ទៀត​នៅ​ខេត្តព្រៃវែង​ត្រូវ​ហាម​មិន​ឲ្យ​រថយន្ត​ឆ្លងកាត់​

1175
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ផ្លូវ​ចំនួន​៤​ខ្សែ​ត្រូវបាន​មន្ត្រី​ជំនាញ​ស្នើ​មក​អាជ្ញាធរ​ខេត្តព្រៃវែង ដោយ​ហាមឃាត់​មិនឱ្យ​រថយន្ត​ឆ្លងកាត់​ព្រោះ​ទឹក​ជន់​លិច​។ ទឹកជំនន់ នៅតែ​បន្ត​ហក់​ឡើង​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ ដោយ​ហូរ​កាត់​ពីលើ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ ស្ថិតក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ផ្លូវ​ជាច្រើន​កន្លែង​ទៀត​បាន​លិចលង់​និង​ហូរ​ច្រោះ​។

​តាម​លិខិត​មួយច្បាប់​ដែល​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង គោរព​ចូលមក​លោក​អភិបាលខេត្ត កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨ ស្ដីអំពី​សុំ​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ចំពោះ​យានយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​លើផ្លូវ​ចំនួន​៤​ខ្សែ​។

​ក្នុងនោះ​រួមមាន ផ្លូវ​ខេត្ត​លេខ​៣១៣ ក​.​អន្ដើក​កែង​ស្នេហ៍​ដោយ​ទឹក​ហូរ​កាត់​ប្រវែង​២០​ម៉ែត្រ​ជម្រៅ​ជាង​១​ទឹក​។ នៅ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍​ស្ថិតនៅ​ភូមិ​កំពង់ស្នេហ៍ ឃុំ​ធា​យ​ស្រុក​បាភ្នំ​។ ២ ផ្លូវ​ខេត្ត​លេខ​៣pv៧​កំពង់​ពពិល ព្រែក​តាសរ ទឹកបាន​ជន់​លិច​ចំនួន​៣​កន្លែង​ប្រវែង​សរុប​ប្រមាណ​២៧០​ម៉ែត្រ។

ដែលមាន​ជម្រៅ​ចាប់ពី​១​ទឹក​ទៅ​កន្លះ​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រូក​ឃុំ​កំពង់​ប្រាំង និង​ភូមិ​ព្រែក​តាសរ​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង​។​៣ ផ្លុ​វ​ខេត្ត​លេខ​៣៨៣ ស្នាយ​ពល យោត​ទឹកជំនន់​បាន​លិច​ចំនួន​១​កន្លែង​ប្រវែង​៤៥​ម៉ែត្រ ជម្រៅ​ជិត​កន្លះ​ម៉ែត្រ​ក្នុងភូមិ​យោត​ឃុំ​មេសរ​ប្រ​ចាន់​។ ៤ ផ្លូវ​ខេត្ត​លេខ​៣១០​ពី​កំពង់​សឹង រា​ធរ ទឹកជំនន់​លិច​ច្រោះ​ជើងទេ​និង​ចិញ្ចើមផ្លូវ​ប្រវែង​៣៥០០​ម៉ែត្រ​ស្ថិតក្នុង​ឃុំ​រា​ធរ ស្រុក​បាភ្នំ​។

​ជាមួយគ្នា​នោះ​លោក អ៊ុយ សុគន្ធ នាយក​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង បាន​ថ្លែងថា ផ្លូវ​ដែល​លិចលុង​ទាំងនោះ ខេត្ត​បាន​ឯកភាព​និង​តម្រូវ​ឲ្យ​រថយន្ត​ផ្អាក ចរាចរណ៍​ជា​បណ្ដោះអាសន្ន ដើម្បី​សុ​វត្តិភាព​ផ្លូវ​និង​ម្ចាស់​យានយន្ត ដោយ​រង់​ចាំមើល​ស្ថានភាព​ទឹកជំនន់ បើ​ស្រក​វិញ​ខេត្ត​និង​អនុញ្ញាត​ឲ្យ​ចរាចរណ៍​៕S/

​ផ្លូវ​បឹង​ស្នេហ៍​និង​ផ្លូវ​ចំនួន​៣​ខ្សែ​ទៀត​នៅ​ខេត្តព្រៃវែង​ត្រូវ​ហាម​មិន​ឲ្យ​រថយន្ត​ឆ្លងកាត់​