​ផ្លូវ​២៣​ខ្សែរ​ក្នុង​ខេត្តកំពង់ស្ពឺ​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​ជំនន់​ទឹកភ្លៀង​កន្លងទៅ​

1357
ចែករម្លែក

​​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ផ្លូវ​ក្រាល​កៅស៊ូ​និង​ក្រាល​ក្រួស​ក្រហម​ចំនួន​២៣​ខ្សែរ​រង​ការខូចខាត​យ៉ាងដំណំ​ដោយ​ជំនន់​ទឹកភ្លៀង​៣​ស្រុក​ក្នុង​ខេត្តកំពង់ស្ពឺ​។​លោក​អៀង​ដាំ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​ព្រឹក​ថ្ងៃ​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​ថា​ស្រុក​ភ្នំស្រួច​មាន​ផ្លូវ​ខូច​ដោយសារ​ទឹកជំនន់​ភ្លៀង​ចំនួន​១៧​ខ្សែ​។​

១.​ផ្លូវ​ពី​ភូមិ​គិរី​រស្មី​ទៅ​ភូមិ​ដក់ពរ​ឃុំ​ព្រៃ​រំដួល​ដល់​ឃុំ​ក្រាំ​ដឺ​វ៉ា​យ​រង​ការខូចខាត​ផ្លូវ​លិច​ទឹក​៨០០​ម៉ែត្រ​។​ទឹក​ហូរ​ច្រោះ​ជើងទេ​៨០០​ម៉ែត្រ​ទឹក​ហូរ​ដាច់​៥០​ម៉ែត្រ​។​២.​ផ្លូវ​ពី​ភូមិ​ក្រាំង​ខ្ជាយ​ទៅ​ភូមិ​កណ្ដាល​ស្ថិតក្នុង​ឃុំ​តាំង​ស្យា​ដល់​ឃុំ​តាំង​សំរោង​លិច​ទឹក​២.៣០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​២.៣០០​ម៉ែត្រ​ទឹក​ហូរ​ដាច់​៣០០​ម៉ែត្រ​និង​ស្ពាន​រង​ការខូចខាត​ចំនួន​០២​។​

៣.​ផ្លូវ​ពី​ភូមិ​កណ្តាល​ទៅ​ដី​ចិន​ក្នុង​ឃុំ​តាំង​សំរោង​មាន​ប្រវែង​៧០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​៤៥០​ម៉ែត្រ​ទឹក​ដាច់​តួរ​ផ្លូវ​១៥០​ម៉ែត្រ​។​៤.​ផ្លូវ​ពី​ភូមិ​កណ្តាល​ទៅ​ភូមិ​ប្រិ​យ​ឃុំ​តាំង​សំរោង​ដល់​ឃុំ​ក្រាំង​ដី​វ៉ា​យ​ត្រូវ​ទឹក​លិច​១៣០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​៣៥០​ដាច់​តួរ​ផ្លូវ​១៥០​ម៉ែត្រ​។​៥.​ផ្លូវ​ពី​ភូមិ​ព្រុំ​តោ​ស​ឃុំ​ព្រៃ​រំដួល​លិច​ទឹក​២០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​២០០​ម៉ែត្រ​ដាច់​តួរ​ផ្លូវ​៣០​ម៉ែត្រ​។​៦.​ផ្លូវ​ភូមិ​ព្រៃ​រមៀត​ឃុំ​ព្រៃ​រំដួល​លិច​ទឹក​៧០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​៥០០​ម៉ែត្រ​ដាច់​តួរ​ផ្លូវ​៥០​ម៉ែត្រ​។​

៧.​ផ្លូវ​ភូមិ​ឈើ​នាង​ខ្ពស់​ឃុំ​តាំង​ស្យា​លិច​ទឹក​៦០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​៥០០​ម៉ែត្រ​ដាច់​តួរ​ផ្លូវ​៣០០​ម៉ែត្រ​។​៨.​ផ្លូវ​ភូមិ​កណ្តាល​កោង​ទៅ​ភូមិ​ព្រៃ​ពយ​ឃុំ​តាំង​ស្យា​លិច​ទឹក​៣០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​២០០​ម៉ែត្រ​ទឹក​ហូ​ដាច់​តួរ​៥០​ម៉ែត្រ​។​៩.​ផ្លូវ​ភូមិ​តា​ឡង់​ឃុំ​តាំង​ស្យា​លិច​ទឹក​៧០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​២៥០​ម៉ែត្រ​ហូរ​ដាច់​តួរ​ផ្លូវ​១០០​ម៉ែត្រ​។​

១០.​ផ្លូវ​ភូមិ​ចម្ការចេក​ដល់​ភូមិ​សម្បទាន​សេន​ជ័យ​ឃុំ​ត្រែងត្រយឹង​លិច​ទឹក​២.០០០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​១២០០​ម៉ែត្រ​។​១១.​ផ្លូវ​ភូមិ​មានជ័យ​ដល់​ភូមិ​ស្វាយ​ធំ​ឃុំ​ដំបូក​រូង​ទឹក​លិច​ផ្លូវ​២៥០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​២០០​ម៉ែត្រ​ហូ​ដាច់​តួរ​ផ្លូវ​១០០​ម៉ែត្រ​។​១២​ផ្លូវ​ភូមិ​ដំបូក​រូង​ដល់​ភូមិ​អូរ​កូន​ត្រុំ​ឃុំ​ដំបូក​រូង​លិច​ទឹក​១៥០០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​១០០​ម៉ែត្រ​ទឹក​ហូ​ដាច់​តួរ​ផ្លូវ​២០​ម៉ែត្រ​។​

១៣.​ផ្លូវ​ភូមិ​សំបួរ​ឃុំ​ដំបូក​រូង​លិច​ទឹក​១៥០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​១០០​ម៉ែត្រ​ទឹក​ហូ​ដាច់​ផ្លូវ​២០​ម៉ែត្រ​។​១៤​ផ្លូវ​ភូមិ​ត្រពាំង​ផ្លុ​ង​ទៅ​ភូមិ​មាន​សេរី​ឃុំ​ដំបូក​រូង​លិច​ទឹក​១០០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​៧០​ម៉ែត្រ​ទឹក​ហូ​ដាច់​ផ្លូវ​១៥​ម៉ែត្រ​។​១៥.​ផ្លូវ​ភូមិ​កុមារ​ពេទ្យ​ឃុំ​អូរ​លិច​ទឹក​១៥០០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​១៤០០​ម៉ែត្រ​ទឹក​ហូ​ដាច់​ផ្លូវ​៥០​ម៉ែត្រ​។​១៦.​ផ្លូវ​ភូមិ​ដក់ពរ​ទៅ​ភូមិ​ព្រៃទទឹង​ឃុំ​ក្រាំង​ដី​វ៉ា​យ​លិច​ទឹក​១២០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​៤០​ម៉ែត្រ​ទឹក​ហូ​ដាច់​ផ្លូវ​២០​ម៉ែត្រ​។​១៧.​ផ្លូវ​ភូមិ​ស្លែង​ទៅ​ភូមិ​តាំងរ​ងាង​ឃុំ​មហា​សាំង​លិច​ទឹក​៣០០​ម៉ែត្រ​ទឺ​ក​ហូ​ច្រោះ​ជើងទេ​២០០​ម៉ែត្រ​ទឹក​ហូ​ដាច់​ផ្លូវ​១៥​ម៉ែត្រ​។​

​លោក​បន្តថា​ស្រុក​សំ​រោងទង​ផ្លូវ​ខូច​ដោយសារ​ទឹកជំនន់​ភ្លៀង​មាន​ចំនួន​៣​ខ្សែរ​មាន​១​ផ្លូវ​ភូមិ​ពាម​ឃ្លី​ទៅ​ភូមិ​កំពង់​ល្វា​ឃុំ​ទំព័រ​មាស​លិច​ទឹក​១២០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​៨០​ម៉ែត្រ​។​ទឹក​ហូរ​ដាច់​ផ្លូវ​៣០​ម៉ែត្រ​២​ផ្លូវ​ភូមិ​ប្រជៀវ​បាត​ឃុំ​ទំព័រ​មាស​លិច​ទឹក​១៥០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​១០០​ម៉ែត្រ​។​ទឹក​ហូ​ដាច់​ផ្លូវ​២០​ម៉ែត្រ​៣​ផ្លូវ​ភូមិ​ក្រាំង​ស្ពឺ​ទៅ​ភូមិ​អន្តូង​ស្លា​ឃុំ​តាំង​ក្រូច​លិច​ទឹក​៤០០​ម៉ែត្រ​ទឹក​ហូ​ច្រោះ​ជើងទេ​៣៥០​ម៉ែត្រ​ទឹក​ហូ​ដាច់​ផ្លូវ​៣០​ម៉ែត្រ​។​

​ចំណែក​ស្រុក​បសេដ្ឋ​ផ្លូវ​ដែល​រង​ការខូចខាត​មាន​ចំនួន​៣​ខ្សែរ​មាន​១​ផ្លូវ​ភូមិ​បឹង​សង្កែ​ទៅ​ភូមិ​ត្រពាំង​ឈូក​ឃុំ​បសេដ្ឋ​លិច​ទឹក​២០​ម៉ែត្រ​ទឺ​ក​ហូរ​ច្រោះ​ជើងទេ​២០​ម៉ែត្រ​ទឹក​ហូរ​ដាច់​តួ​ផ្លូវ​១៥​ម៉ែត្រ​។​២​ផ្លូវ​ភូមិ​ព្រៃ​ឃ្លៃ​ទៅ​ភូមិ​ត្មាត​លេង​ឃុំ​បសេដ្ឋ​លិច​ទឹក​៣០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​២០​ម៉ែត្រ​ទឹក​ហូរ​ដាច់​តួ​ផ្លូវ​១០​ម៉ែត្រ​។​៣.​ផ្លូវ​ភូមិ​ព្រៃ​មនោ​ទៅ​ភូមិ​ត្រពាំងវែង​ឃុំ​ផុង​លិច​ទឹក​៤០​ម៉ែត្រ​ទឹក​ហូរ​ច្រោះ​ជើងទេ​៣០​ម៉ែត្រ​ទឹក​ហូរ​ដាច់​តួ​ផ្លូវ​១០​ម៉ែត្រ​ក្នុងនោះដែរ​ស្ពានថ្ម​មួយកន្លែង​រង​ការខូចខាត​ធ្ងន់ធ្ងរ​។​

​លោក​បាន​បន្ថែមថា​ផ្លូវ​ខូច​ខា​ច​ទាំង​២៣​ខ្សែរ​ខាងលើនេះ​លោក​បានធ្វើ​របាយ៍ការណ៍​ទៅ​ក្រសួង​ហិរញ្ញវត្ថុ​ដើម្បី​សុំ​ថវិកា​ដើម្បី​ជួសជុល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឡើងវិញ​នា​ដើមខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៨​នេះ​។​​បច្ចុប្បន្ន​មន្ត្រី​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ស្ពឺ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ជួស​ជល់​ផ្លូវ​ដែល​ចាំបាច់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្តោះអាសន្ន​សិន​៕S/