បំពេញរាជ្យ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានរសជាតិជូរអែមនិងសម្បូរណាស់ ក្នុងប្រទេសកម្ពុជា។ ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួល ទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ដឹងទេថាបំពេញរាជ្យអាចផ្ដល់ អត្ថប្រយោជន៍ ល្អៗស្មានមិនដល់ចំពោះសុខភាព។ ថាតើផ្លែបំពេញរាជ្យប្រសើរ យ៉ាងណាខ្លះទៅ? អត្ថបទថ្ងៃនេះ នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលដ៏អស្ចារ្យនៃការទទួលទាន ផ្លែបំពេញរាជ្យ ៖
១. ព្យាបាលប្រតិកម្មអាឡែកហ្ស៊ី
ផ្លែបំពេញរាជ្យមានផ្ទុកសម្បូរទៅដោយជាតិអាស៊ីត Bryonotic និង Sandorinic ដែល ជាភ្នាក់ងារព្យាបាលទប់ស្កាត់បញ្ហាប្រតិកម្មអាឡែកហ្ស៊ីផ្សេងៗ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែបំពេញរាជ្យក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលល្អសម្រាប់ការបង្កើនបាក់តេរីល្អៗក្នុងរាងកាយ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត ផ្លែបំពេញរាជ្យ គឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយប្រភេទ ហៅថា quercetin ដែលទទួលខុសត្រូវធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។
៣. ទប់ស្កាត់ជំងឺមហារីក
បំពេញរាជ្យមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយក្នុងការទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបាន បង្ហាញឲ្យដឹងថា ជាតិអាស៊ីត secotriterpene និង koetjapic ដែលមាននៅក្នុងផ្លែបំពេញ រាជ្យមានប្រសិទ្ធិភាពប្រឆាំងកោសិកាមហារីកបានយ៉ាងប្រសើរ។
៤. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ផ្លែបំពេញរាជ្យជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះតែវាមាន ផ្ទុកសម្បូរទៅដោយជាតសសៃនិងមានសន្ទស្សន៍ជាតិស្ករទាប។ ជាតិសសៃជួយកាត់ បន្ថយការស្រូបយកជាតិស្ករទៅក្នុងឈាមដែលធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមមានសភាពប្រក្រតី។
៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
ផ្លែបំពេញរាជ្យមានផ្ទុកសម្បូរទៅដោយជាតិដែកដែលជាជាតិរ៉ែចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ លើសពីនេះទៅទៀត បំពេញរាជ្យក៏ជាប្រភពដ៏ប្រសើរ នៃវីតាមីន C ដែលជួយសម្រួលដល់ពោះវៀនឲ្យធ្វើការស្រូបយកជាតិដែកប្រកបដោយ ប្រសិទ្ធិភាព។
៦. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ
ផ្លែបំពេញរាជ្យមានផ្ទុកជាតិសសៃរលាយ pectins ដែលជួយកាត់បន្ថយកូឡេស្តេរ៉ូល មិនល្អ ប៉ុន្តែបង្កើនកម្រិតកូឡេស្តេរ៉ូលល្អធ្វើឱ្យអ្នកជៀសផុតពីបញ្ហានៃជំងឺដាច់សសៃ ឈាមខួរក្បាល ជំងឺបេះដូង និងលើសឈាម។ លើសពីនេះទៅទៀត pectins ទប់ស្កាត់ជាតិខ្លាញ់មិនឱ្យស្រូបចូលទៅក្នុងប្រព័ន្ធចរន្តឈាម។
៧. សុខភាពស្បែក
នោះក៏ព្រោះតែផ្លែបំពេញរាជ្យមានផ្ទុកសារធាតុ steroidal sapogenin ដែលជួយ ព្យាបាលការឡើងរោលនិងបញ្ហាស្បែកជាច្រើនផ្សេងទៀតគួរអោយកត់សម្គាល់។
៨. សុខភាពឆ្អឹង
ផ្លែបំពេញរាជ្យក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិកាល់ស្យូមនិងផូស្វ័រដែលល្អសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ កាល់ស្យូមនិងផូស្វ័រក៏ល្អសម្រាប់សុខភាពធ្មេញព្រមទាំង អញ្ចាញផងដែរ៕ ដោយៈ health.com.kh