​ផ្លែ​អំពិល​ទឹក​ចាប់ផ្តើម​លក់​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​សំបូរ​ច្រើនឡើង​

1062
ចែករម្លែក
  • 164
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ចាប់ពី​រដូវរំហើយ​ម​ករបរ​លក់​ផ្លែ​អំពិល​ទឺ​ក​គេ​ឃើញ​បងប្អូន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​យកមក​ដាក់លក់​តាម​ដង​ផ្លូវ​ដើម្បី​ទាក់ទាញ​ឱ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទិញ​បរិភោគ​ដែល​គេ​សង្កេតឃើញថា​នា​ខណៈពេល​នេះ​មាន​ចំនួន​កាន់តែ​ច្រើនឡើង​ក្នុង​រាជធានី​ភ្នំពេញ ។​

បើតាម​បងប្អូន​ពលរដ្ឋ​អ្នកលក់​ផ្លែ​អំពិល​ទឺ​ក​បានឱ្យដឹងថា​កាល​ពីមុនមក​ពួកគាត់​មិនសូវ​ចាប់អារម្មណ៍​ក្នុង​ការដើរ​ប្រមូល​ទិញ​ផ្លែ​អំពិល​ទឺ​កមក​ដាក់លក់​តាម​ដង​ផ្លូវ​ទេ​។​ប៉ុន្តែ​ចាប់ពី​ឈានចូល​ឆ្នាំ​២០១៩​នេះ​មក​ឃើញ​គេ​យកមក​ដាក់លក់​ច្រើន​ក៏​ទិញ​មក​លក់​បន្ត​ឃើញថា​កាក់កប​គួរសម​ដែល​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​។​

តាមពិត​ផ្លែ​អំពិល​ទឹក​សំបូរ​បំផុត​ចាប់ពី​រដូវរំហើយ​រហូត​ដល់​ជិត​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។​ផ្លែឈើ​មួយ​ប្រភេទ​នេះ​បាន​ក្លាយជា​មុខរបរ​ពេញនិយម​តាម​តំបន់​ជាច្រើន​ឆ្នាំ​មកហើយ​។​មិន​ថា​នៅតាម​បណ្តា​ខេត្ត​ឬ​ក្បែរ​រាជធានី​ភ្នំពេញ​ទេ​ពលរដ្ឋ​ខ្លះ​បាននាំគ្នា​បេះ​ផ្លែ​អំពិល​ទឹក​យកមក​ដាក់លក់​ព្រោងព្រៀត​នៅតាម​ដងផ្លូវ​។​

​ចំណែក​បងប្អូន​តាម​ជនបទ​យើង​មួយចំនួន​វិញ​បាន​ដើរ​បេះ​ផ្លែ​អំពិល​ទឹក​លក់​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​។​ពួកគាត់​ខ្លះ​ដើរ​បេះ​ដើម្បី​យកទៅលក់​ឱ្យគេ​ដើរ​ប្រមូល​ទិញ​យកទៅលក់​បន្ត​ឯ​ខ្លះទៀត​បេះ​សម្រាប់​ដាក់លក់​មុខផ្ទះ​គ្រាន់​ដោះស្រាយ​ការចាយវាយ​ក្នុង​គ្រួសារ​តែម្តង​។​

​ដោយឡែក​ពលរដ្ឋ​ដែល​បានដាក់​លក់​ផ្លែ​អំពិល​ទឺ​ក​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​វិញ ក្នុងនេះ​ដូចជា ផ្លូវ​២០០៤​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី​តំបន់​ផ្សារ​ព្រែក​ព្នៅ​ជាដើម​បានឱ្យដឹងថា​របរ​លក់​អំពិល​ទឺ​ក​នេះ​ដាច់​គួរសម​ដោយ​ក្នុង​មួយថ្ងៃ​ពួកគាត់​អាច​រកប្រាក់​ចំណូល​ពី​ការលក់​អំពិល​ទឺ​ក​ចាប់ពី​៣​ម៉ឺន​ដល់​ជិត​១០​ម៉ឺន​ទៀតផង​។​

កំពុង​អង្គុយ​លក់​ផ្លែ​អំពិល​ទឺ​កនៅ​តាមផ្លូវ​២០០៤​ក្នុង​ខណ្ឌ​សែន​សុខ​អ្នកស្រី​ម៉ែន​អូន​បានឱ្យដឹងថា​ផ្លែ​អំពិល​ទឺ​ក​នេះ​គាត់​លក់​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​២​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃ​អាច​លក់បាន​ជាង​១០​គីឡូក្រាម ដោយ​ក្នុងនេះ​អាច​រកប្រាក់​ចំណេញ​ចាប់ពី​៣​ម៉ឺន​ដល់​ជិត​៧​ម៉ឺន​រៀល​គ្រាន់​ចិញ្ចឹម​កូនៗ​ផងដែរ​។​

​អ្នកលក់​ផ្លែ​អំពិល​ទឹក​វ័យ​៣៨​ឆ្នាំ​រូបនេះ​បានឱ្យដឹង​បន្ថែមថា​“​ផ្លែ​អំពិល​ទឹក​ដែល​នៅ​ស្រស់ៗ​គឺ​គេ​ចូលចិត្ត​ទិញ​ហូប​និង​លក់ដាច់​ណាស់​ខ្ញុំ​លក់​តែមួយ​ភ្លែត​ទេ​គឺ​អស់ហើយ​”​។​ក្រៅពី​លក់​ផ្លែ​អំពិល​ទឹក​អ្នកស្រី​ម៉ែន​អូន​ក៏មាន​លក់​ផ្លែ​អំពិល​ទុំ​ផ្លែ​ត្រសក់ស្រូវ​ផងដែរ​ដែល​គាត់​ប្រាប់ថា​មុខរបរ​តូចតាច​មួយ​នេះ​អា​ចរក​គ្រាន់​ចិញ្ចឹម​គ្រួសារ​អញ្ចឹង​ដែរ​។​

ដោយឡែក​ស្ត្រី​អ្នកលក់​ផ្លែ​អំពិល​ទឹក​នៅ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី​មួយរូប​ទៀត​ឈ្មោះ​ចាន់​ធឿន​បាន​ប្រាប់ថា​ផ្លែ​អំពិល​ទឹក​ដែល​ល្អ​ស្រស់ៗ​យកមក​លក់​ឆាប់​ដាច់​ណាស់​ហើយ​លក់​តែមួយ​ភ្លែត​អស់ហើយ​។​ទោះបីយ៉ាងណា​បើ​ផ្លែ​អំពិល​ទឹក​អន់​វិញ​គឺ​លក់​មិនសូវ​ចេញ​ទេ​គឺអាច​ខាតដើម​ថែមទៀត​។​

ពាក់ព័ន្ធ​ទៅនឹង​ការលក់​ផ្លែ​អំពិល​ទឺ​ក​នេះដែរ​អ្នកស្រី​បានឱ្យដឹងថា​ឆ្នាំនេះ​គាត់​បាន​សាកល្បង​យក​ផ្លែ​អំពិល​ទឹក​មក​ដាក់លក់​ឃើញថា​មាន​ពលរដ្ឋ​អ្នកធ្វើដំណើរ​ចាប់អារម្មណ៍​ទិញ​ច្រើន​ហើយ​អាចជួយ​ឱ្យ​គាត់​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​ដែរ​។​

សម្រាប់​ស្ត្រី​មួយរូប​ទៀត​ដែល​កំពុង​អង្គុយ​លក់​ផ្លែ​អំពិល​ទឺ​ក​លើផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី​នេះដែរ​បាន​ប្រាប់​ឱ្យដឹងថា​ការលក់ដូរ​របស់គាត់ សព្វថ្ងៃនេះ​តាម​រដូវ​កាល​ផ្លែឈើ ពោលគឺ​បើ​ខែ​សំបូរ​ធុ​រេ​ន​គាត់​នឹង​លក់​ធុ​រេ​ន​បើ​សំបូរ​សា​ម៉ា​វ​គាត់​លក់​សា​ម៉ា​វហើយ​នាពេលនេះ​សំបូរ​អំពិល​ទឹក​និង​អំពិល​ទុំ​គឺ​គាត់​លក់​អំពិល​ទឺ​ក​ឃើញថា​របរ​បន្តិចបន្តួច​នេះ​អាច​រកប្រាក់​គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថាបើ​តាម​ឯកសារ​ស្រាវជ្រាវ​មួយចំនួន​បានឱ្យដឹងថា​អំពិល​ទឹក (​ឈ្មោះ​វិទ្យាសាស្ត្រ​: Pithecellobium dulce) ជា​រុក្ខជាតិ​ដែលមាន​ដុះ​ច្រើន​នៅតាម​ប្រទេស​កម្ពុជា ថៃ វៀតណាម​។ ដោយឡែក​ក៏មាន​ឯកសារ​មួយចំនួនទៀត​បានលើកឡើង​ដែរ​ថា​អំពិល​ទឹកជា​រុក្ខជាតិ​មានកំណើត​ពី​ប្រទេស​ម៉ិចស៊ីកូ អា​មេ​រិច​កណ្ដាល និង​ភាគ​ខាងជើង​របស់​អា​មេ​រិច​ខាងត្បូង​។

បន្ទាប់មក​ទើប​មានការ​សាយ​ពូជ​ទៅកាន់​អា​មេ​រិច​ខាងជើង​, ប្រទេស​ហ្វី​លិ​ពី​ន និង​តំបន់​អាស៊ីអាគ្នេយ៍​។​ដោយឡែក​អំពិល​ទឺ​កនៅ​ប្រទេស​កម្ពុជា​វិញ​គេ​ឃើញ​មាន​ដុះ​គ្រប់​ទីកន្លែង​ខេត្ត​ក្រុង​និង​សំបូរ​ផ្លែ​វា​បំផុត​ចាប់ពី​រដូវរំហើយ រហូតដល់​ជិត​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ទើប​អស់​ទៅវិញ​៕S