​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​ក្នុងស្រុក​អង្គរជុំ​

221
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្តសៀមរាប​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​រួមជាមួយ​អាជ្ញាធរ​ស្រុក​អង្គរជុំ​បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​គ្រឿងញៀន ដល់​សិស្សានុសិស្ស​ក្នុងស្រុក​អង្គរជុំ​។​

​ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី​លោក​លឹម​ភក្តី​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្តសៀមរាប​។​លោក​លឹម​ភក្តី​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្តសៀមរាប​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​។​ព្រោះថា​គ្រឿងញៀន​បំផ្លាញ​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន​ពិសេស​ធ្វើឱ្យ​ខូច​ដល់​អនាគត​ប្អូន​ដែល​កំពុង​សិក្សា​ថែមទៀត​។​

​លោក​ប្រធាន​មន្ទីរ​ក៏បាន​សំណូមពរ​ដល់​អាណាព្យាបាល​ទាំងអស់​ត្រូវ​ឆ្លៀតពេល​តាមដាន​និង​សួរនាំ​កូនៗ​របស់ខ្លួន​ផងដែរ​។​ទន្ទឹមនឹងនេះ​បើ​ប្អូនៗ​បាន​ជួបប្រទះ​អ្នក​ប្រើ​ឬ​អ្នកជួញដូរ​ត្រុ​វ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ឱ្យទាន់​ពេលវេលា​ហើយ​ប្អូនៗ​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕S/


​រូបភាព​: ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​គ្រឿងញៀន ដល់​សិស្សានុសិស្ស​ក្នុងស្រុក​អង្គរជុំ​៕​គូលែន​