​ផ្សព្វផ្សាយ​ច្បាប់​,​បទបញ្ជា​,​នីតិវិធី​,​និង​ក្រមសីលធម៌​សម្រាប់​យោធិន​

1093
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​បទបញ្ជា​នីតិវិធី​និង​ក្រមសីលធម៌​សម្រាប់​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ​។ នគរបាលជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ ចំនួន ១២៥​នាក់ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​វង្ស​ធី​មេបញ្ជាការរង​និង​ជា​នាយ​សេនាធិការដ្ឋាន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កាលពី​សៀ​ល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ដែល​ទទួល​ភារកិច្ច​ជា​ភ្នាក់ងា​សន្តិសុខ​។

ត្រូវ​យកចិត្តទុកដាក់​ឱ្យអស់​កម្លាំង ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្តន៍​ទៅតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ជាពិសេស​ត្រូវគោរព​តាម​ក្រមសីលធម៌​របស់​កងយោធពល​ខេមរភូមិន្ទ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវគោរព​តាម​បទបញ្ជា​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ៕S/

​ផ្សព្វផ្សាយ​ច្បាប់​,​បទបញ្ជា​,​នីតិវិធី​,​និង​ក្រមសីលធម៌​សម្រាប់​យោធិន​