​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ការងារ​កិច្ចការពារ​កុមារ​របស់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​

323
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត៎ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ការងារ​កិច្ចការពារ​កុមារ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​គោលដៅ​ទាំង​៥​។​

ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​អង្គការ​យូ​នី​សេ​ហ្វ UNICEF​ក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ីង សំអុល​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​ណែ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​

​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី ជា​មន្ត្រី​បច្ចេកទេស​នៃ​អង្គការ​យូ​នី​សេ​ហ្វ​UNICEF លោក លោកស្រី​ស្នងការរង លោក​តំណាង​មន្ទីរ​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​នីតិ​សប្ប​ទា​ខេត្តបាត់ដំបង នាយការិយាល័យ​ជំនាញ អធិការ អធិការរង​នគរបាល​ក្រុង ស្រុក ក្រុម​គ្រូ​បង្គោល​និង​ក្រុម​ជន​បង្គោល​នៅ​មូលដ្ឋាន​ឃុំ សង្កាត់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ក្នុង​ខេត្តបាត់ដំបង​សរុប​ចំនួន​១៦០​នាក់​៕S/

​រូប​ថ​តៈ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ីង សំអុល​ចូលរួម​ជា​គណៈអធិបតី​។ សមាជិក​ចូលរួម​