​ផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប​សម្រាប់​ការអភិវឌ្ឍ​និង​ការអភិរក្ស​

502
ចែករម្លែក
  • 24
    Shares

ដោយ​បាយ័ន​/​សៀមរាបៈ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប សម្រាប់​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព​។ បានរៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​២​ខែមេសា ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិកា​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​គឺមាន​គោលបំណង​ចង់ឱ្យ​អស់លោក​លោកស្រី​ទទួលបាន​ព័ត៌មាន​ដែលមាន​សារៈសំខាន់​និង​អត្ថប្រយោជន៍​របស់​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប​សម្រាប់​យកទៅ​ផ្សព្វផ្សាយ​បន្ត​។​អំពី​ការបែងចែក​ដី​តាម​តំបន់។

​ប្រើប្រាស់​ដីធ្លី​ក្នុង​ក្រុង​សៀមរាប ព្រមទាំង​បទពិសោធន៍ ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ដល់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ឆ្ពោះទៅរក​ការកាត់បន្ថយ​បាន​ទាំងស្រុង នូវ​បញ្ហា​ទំនាស់​ដីធ្លី​ទូទាំង​ខេត្តសៀមរាប​។ ដូចនេះ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី គឺជា​ទុន​ក្នុងការ​តម្រង់ទិស​នៃ​ការប្រើប្រាស់​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។

​ប្លង់គោល​ពិតជា​មាន​សារៈសំខាន់ ណាស់​សម្រាប់​រៀបចំ​អភិវឌ្ឍន៍​ទីក្រុង​មួយ​បានល្អ​ប្រសើរ តាមរយៈ​ការរៀបចំ​ក្រុង​ឱ្យមាន​សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន​ស្អាត ការរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​មិនឱ្យ​លិច​ក្រុង កា​រៀបចំ​ចិញ្ចើមផ្លូវ បញ្ជៀ​ស​ការកកស្ទះ ចរាចរ​។
​ប្លង់គោល​វា​ជា​ត្រីវិស័យ​មួយ​សម្រាប់​ចង្អុលបង្ហាញ​ប្រាប់​ពី​ការបែងចែក​ដី​សម្រាប់​ប្រេ​ី​ប្រាស់​ដូចជា តំបន់​ដី​កសិកម្ម តំបន់​ដី​ឧស្សាហកម្ម តំបន់​ដី​លំនៅដ្ឋាន តំបន់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទីតាំង​បុរាណ​ដ្ឋា​ន តំបន់​ទេសចរណ៍​។ ល​។

ដែល​ធ្វើឱ្យ​យើង​ដឹងថា​តំបន់​ណា​ត្រូវ​អភិវឌ្ឍន៍ តំបន់​ណា​ត្រូវការពារ​អភិរក្ស ដើម្បីឱ្យ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​អាច​អនុវត្តបាន លទ្ធផល​ល្អប្រសើរ និង​ទុកជា​ទ្រព្យ​សម្រាប់​ក្មេងជំនាន់ក្រោយ​អនុវត្តតាម​៕S/

​រូបភាពៈ​សិក្ខាសាលា​ស្តីពី ការផ្សព្វផ្សាយ​ប្លង់គោល​ប្រេ​ី​ប្រាស់​ដី​ក្រុង​សៀមរាប សម្រាប់​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព​(​រូប​ថ​តៈបា​យ័ន​)​