​ផ្សព្វផ្សាយ​ស្តីពី​សារាចរ​ណែនាំ​និតិ​វិធី​បច្ចេកទេស​នៃ​ការរៀបចំ​ក​ម្រោ​ង​ថវិការ​របស់​រដ្ឋបាល

403
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​រដ្ឋបាលខេត្ត​សហការ​ជាមួយ​មន្ទីរ​កិច្ច​និង​ហិរញ្ញ​វត្ត​ខេត្ត​កាលពី​ថ្ងៃទី​១៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​បាន​បើក​កិច្ច​ផ្សព្វផ្សាយ​ស្តីពី​សារាចរ​ណែនាំ​ពី​និតិ​វី​ធីប​ច្ចេកទេស​នៃ​ការរៀប​ចំក​ម្រោ​ង​ថវិការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រួមទាំង​សម្រាប់​ការ​គ្រប់​គ្រង់​ថវិការ​ឃុំ​សង្កាត់ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​រៀប​ចំក​ម្រោ​ង​ថវិកា​ផ្តល់ជូន​ដល់​ថ្នាក់ក្រោម​ជាតិ​រួមមាន​ឃុំ​សង្កាត់​ប្រមាណ​ជា​៧០.០០០​ដុល្លារ​ក្នុង​១​ឆ្នាំៗ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។

​លោក​បន្តថា​:​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០១៩=២០២៥​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​ដែលជា​ការកែទម្រង់រ​យៈ​ពេល និង​គ្រប់​ជ្រុងជ្រោយ ក្នុង​គោលដៅ​ពង្រឹង និង​ពង្រឹង​ការអនុវត្ត ថវិកា​កម្មវិធី​ជា​បណ្តើរៗ ដើម្បី​ធានា​ឱ្យ​បានការ​ផ្សារ​ភ្នា​ប់ថ​វិកា​ទៅនឹង​គោ​នយោបាយ ។​.

លោក​បឹង​គឹម​សឹង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ​បានធ្វើ​បទ​បង្ហាញ​លំអិត​លើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដោយបាន​បញ្ចា​ក់ថាៈ​ដើម្បីឱ្យ​ការរៀបចំ​គម្រោង​ថវិការ​នេះ​អាច​ប្រព្រឹត្ត​ទៅដោយ​លូន​និង​គ្រប់​ជ្រុងជ្រោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​។​

ត្រូវ​ពង្រឹង​ការរៀបចំ​គម្រោង​ចំណូល​-​ចំណាយ​ថវិការ​ដោយ​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​។​និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ដើម្បី​ធានា​ឱ្យបាន​ប្រសិទ្ធភាព និង​ការ​តម្រឹម​ជាមួយ​គោលបំណង​អាទិភាព​គោលនយោបាយ​ជាតិ ។​

លោក​បឹង​គឹម​សឹង​ក៏បាន​ក្រើនរំលឹក​ដល់​រដ្ឋបាល​ស្រុក​ក្រុង​ឃុំ​សង្កាត់​ទាំងអស់​ក្នុង​ខេត្ត​ដែល​រយៈ​កន្លងមក​ធ្វើការ​យឺតយ៉ាវ​ក្នុង​ផែនការ​លទ្ធកម្ម​មិនបាន​រៀបចំ​របាយការណ៍​ឯកសារ​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការទូទាត់​ប្រាក់រង្វាន់​និង​ពុំ​បានធ្វើ​របាយការណ៍​អនុវត្ត​កិច្ចលទ្ធកម្ម​ប្រចាំត្រីមាស​ឆមាស នឹង​ប្រចាំឆ្នាំ​ម​កម​នី្ទ​រ​សេដ្ឋកិច្ច នឹង​ហិ​រញ្ញា​វត្ថុ ៕S/

​រូបថត : លោក​អ៊ុ រាត្រី លោក លោកស្រី​អភិបាលរង លោក​បឹង គឹម​សឹង ក្នុង​កិច្ច​ផ្សព្វផ្សាយ (​រូប​: ភ្នំ​ស្វាយ )