​ផ្សព្វផ្សាយ​ស្តីពី​”​គោលនយោបាយ​លើកទឹកចិត្ត​និង​ឯកសារ​បច្ចេកទេស​”

770
ចែករម្លែក

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។​លោក រស់ ផា​រិ​ទ្ធ អភិបាលរង ខេត្តស្វាយរៀង តំណាង​លោក​អភិបាលខេត្ត​នៅ​ថ្ងៃទី​២៥ ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​«​គោលនយោបាយ​លើកទឹកចិត្ត​និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅស្ថាន​ដែលមាន​តម្លៃ​សមរម្យ​»​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​សណ្ឋាគារ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។

​មានប្រសាសន៍​ស្វាគមន៍​នៅក្នុង​ឱកាស​នោះ​លោក​រស់​ផា​រិ​ទ្ធ​អភិបាលរង​ខេត្តស្វាយរៀង​បាន​ជម្រាបជូន​អំពី​ស្ថានភាព​ទូទៅ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត​ស្ថានភាព​នៃ​មុខរបរ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​ចេះតែមាន​ការកើនឡើង​ជា​លំដាប់​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ដែល​បាន​សហការ​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។​ព្រមទាំង​បានបង្ហាញ​ពី​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​គោលនយោបាយ​ស្ដី​ការលើកទឹកចិត្ត​និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​និង​ឯកសារ​បច្ចេកទេស​គាំទ្រ​។​​ត្រូវ​លើកយក​មក​ផ្សព្វផ្សាយ​នៅក្នុង​អង្គសិក្ខាសាលា​នៅថ្ងៃនេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ច​លើកកម្ពស់​សុខុមាលភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ជាទូទៅ​។

ជាពិសេស​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស​និយាយ​ជារួម​និង​នៅក្នុង​ខេត្តស្វាយរៀង​។​ដោយឡែក​នឹងមាន​កាលានុវត្តភាព​និង​លទ្ធភាព​ខ្ពស់ជាង​មុន​ក្នុងការ​ទទួលបាន​លំនៅស្ថាន​សមរម្យ​ជាមួយ​តម្លៃ​ដែល​អាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់​ពួកគាត់ ។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ជូន​អំពី​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នៅថ្ងៃនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ឯកសារ​គតិយុត្តិ​មួយចំនួន​ដែល​នាយកដ្ឋាន​មូលនិធិ​និង​ឥណទាន​លំនៅស្ថាន​នៃ​អគ្គនាយដ្ឋាន​លំនៅស្ថាន​បានរៀបចំ​ឡើង​ដែលមាន​លក្ខណៈសម្បត្តិ​អតិថិជន​។​

គោលដៅ​ដែល​អាច​ទទួលបាន​សិទ្ធិ​ក្នុង​ការទិញ​លំនៅស្ថាន​តម្លៃ​សមរម្យ​លក្ខខណ្ឌ​កំណត់​ក្រោយ​ការទិញ​លំនៅស្ថាន​តម្លៃ​សមរម្យ​និង​និតិ​វិធី នៃ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ជួល​លំនៅឋាន​តម្លៃ​សមរម្យ​៕S/​

​ផ្សព្វផ្សាយ​ស្តីពី​”​គោលនយោបាយ​លើកទឹកចិត្ត​និង​ឯកសារ​បច្ចេកទេស​”