​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ដល់​ពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រឡាច​

275
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​អនុគណកម្មការ​សុវត្ថិភាព​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​និង​លោក​ប៉ាល់​ច័ន្ទ​តារា​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ចុះ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។​

​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា​នៅ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​។​នៅតាម​ចំណតរថយន្ត​ផ្លូវជាតិ​សំខាន់ៗ​ទីប្រជុំជន​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។​ដើម្បី​ធានា​ឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្រិត​ទាប​បំផុត ។

​លោក​ប៉ាល់​ច័ន្ទ​តា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់​បន្ថែម​ថាករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​អាច​នឹង​កើនឡើង​ខ្ពស់​ក្នុងឱកាស​នៃ​ពិធី​បុណ្យជាតិ​ធំៗ​ដោយសារ​ក្នុង​ពេលនេះ​កំណើន​នៃ​ការប្រើប្រាស់​ផ្លូវ​មាន​ច្រើន​។​ដូច្នេះ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​ឈានទៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប​និង​ទប់ស្កាត់​ការបាត់បង់​អាយុជីវិត​របស់​ប្រជាព​រដ្ឋ​ដែល​បង្កឡើង​ដោយ​កត្តា​ហានិភ័យ​នេះ​។​

​លោក​បាន​បញ្ជាក់ទៀតថា មុននឹង​បើកបរ​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់​ចង្កូត​ហ្វ្រាំង​ភ្លើង​បំភ្លឺ​ជាដើម​។​ជាមួយគ្នានេះ​ក៏​កុំ​ផ្ទុក​អ្នកដំណើរ​ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។​ត្រូវ​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​,​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​, ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង ប្រកាន់​ស្តាំ​ជានិច្ច ។

​នៅក្នុង​ឱកាស​នោះ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោកស្រី​ព្រមទាំង​លោក​ប៉ាល់ ច័ន្ទ​តារា បាន​ចែក​មួកសុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៥០​មួក​ផងដែរ​៕S/​