​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម​

878
ចែករម្លែក

​(​ព្រះវិហារ​)៖​កាលពី​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៧​នៅ​សាលាខេត្ត​ព្រះវិហារ​មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម​ដល់​និយោជក​ម្ចាស់​សហគ្រាស គ្រឹះស្ថាន នៃ​ប​.​ស​.​ស​ខេត្តព្រះវិហារ​។ ក្នុងនោះ​បានរៀបចំ​សហ​ការណ៍​ដោយ​បេឡា​ជាតិ​របប​សន្តិ សុខ​សង្គម ជាមួយ​ខេត្តព្រះវិហារ ដោយមាន​ការ ចូលរួម​មាន​លោក សុខ ហៃ អភិបាលរង​ខេត្ត លោក ម៉េង ហុង​នាយករង​បេឡា​ជាតិ​របប​សន្តិ សុខ​សង្គម ប្រធាន​មន្ទីរ​បណ្តុះបណ្តាល​វិជ្ជាជីវ ប្រធាន​មន្ទីរ​សុខាភិបាល អភិបាល អភិបាលរង ក្រុង​ស្រុក​ទាំង​៨ ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​។​

​លោក សុខ ហៃ អភិបាលរង​ខេត្តព្រះវិហារ បាន​ថ្លែង​ការ​កោត​ស​សើរ​ចំពោះ ក្រុមហ៊ុន សហគ្រាស និង​គ្រឹ​ស្ថាន​ទាំងអស់ ដែល​បានធ្វើការ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ មាន​តម្លាភាព​និង​ជឿ​ទុកចិត្តបាន​។​លោក​បាន​បន្តថា​ការប្រជុំ​នេះ​មាន​សារៈសំខាន់ ណាស់​នេះ​ជាការ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​បញ្ហា​របស់​និយោជក ម្ចាស់​នាយក សហគ្រាស គ្រឹះស្ថាន និង​ជាពិសេស ធ្វើការ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​។​

​ការ ផ្តល់​សេវា​ជូន​បងប្អូន​កម្មករ បុគ្គលិក ក៏បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្លាំង​ក្នុងការ ផ្តល់​សេវា​ជាពិសេស ក្នុងការ​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការអនុវត្តន៍​ការងារ​កន្លងមក ព្រមទាំង ធ្វើការ​ផ្សព្វផ្សាយ កា​រប​ង្ក្រា​រ​គ្រោះថ្នាក់​ការងារ​ការយកចិត្តទុកដាក់​ពី​សុខភាព សុ​វត្តិភាព​និង អនាម័យ​។ ព្រមទាំង​សុ​វត្តិភាព​ក្នុងពេល​ធ្វើដំណើរ​មក​បំ​ពេញ​ភារកិច្ច របស់​បុគ្គលិក កម្មករ​និ យោ​ជិ​ក នៅតាម​សហគ្រាស គ្រឹះស្ថាន និង​ធ្វើការ​ពង្រឹង​នុ​វ​ការផ្តល់សេវា​ដែល​ពាក់ព័ន្ធ និង​ការអនុវត្តន៍​រប​បស​ន្តិ​សុខ​សង្គម​និង​ផ្នែក​ហានិភ័យ​ការងារ​ផងដែរ​។​

​សូមបញ្ជាក់ថា​ការប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​បេឡា​របប​សន្តិសុខ​សង្គម​នេះ បានផ្តល់​អត្ថ ប្រយោជន៍​ដល់ក​ម្មករ​និ​យោ​ជិ​ក​ទទួលបាន​ពី​ផ្នែក​ហានិភ័យ​ការងារ​រួមមាន តាវ​ការ​លិ​ក​ព្យាបាល តាវកាលិក​ថែ​រទាំ​និង​អ្នក​ចាំ​ថែរក្សា តាវកាលិក​បាត់បង់​សមត្ថភាព​អចិ​ន្ត្រៃ តាវកាលិក​ឧ​ត្ត​រ​ជីវី វិភាជន៍​បូជាសព និង​សេវា​បុ​ន​នីតិ​សប្ប​ទា​ផងដែរ​៕S/​ដោយ​សៅ​វ៉ានឌី​

​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម​