​ផ្សារ​ទំនើប ជីប ម៉ុង​ជួយ​កសិករ​និង​អ្នក​ផលិត​ក្នុងស្រុក​

83
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ផ្សារ​ទំនើប​ជីបម៉ុង​ដែលជា​ផ្សារ​ទំនើប​វិនិយោគ​ដោយ​ពលរដ្ឋ​កម្ពុជា​១០០​ភាគរយ ជួយ​លើកស្ទួយ​ផលិតផល​ក្នុងស្រុក ដែល​ធ្វើឱ្យ​កសិករ និង​អ្នក​ផលិត​ក្នុងស្រុក​សម្បូរ​ការងារ​ធ្វើ​។​
​ផ្សារ​ទំនើប ជីប ម៉ុង បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​កសិក​រ និង​អ្នក​ផលិត​ក្នុងស្រុក ដើម្បី​ធ្វើឱ្យ​ទិន្នផល​កសិកម្ម​និង​ទំនិញ​ផ្សេងៗ​។​ដែល​ពួកគេ​ផលិត​បាន​មាន​គុណភាព​ខ្ពស់​វិច​ខ្ចប់​ប្រកបដោយ​ស្ដង់ដារ​អាច​ផ្គត់ផ្គង់​មកកាន់​ទីផ្សារ​បាន​ទៀងទាត់​ព្រមទាំង​ជួយ​លក់​ផលិតផល​របស់​ពួកគេ​នៅក្នុង​ផ្សារ​ទំនើប​ផងដែរ​។

​រាល់​ទិន្នផល​កសិកម្ម​និង​ទំនិញ​ទាំងអស់​ដែល​ផលិត​ក្នុងស្រុក​នឹងមាន​ដាក់​អក្សរ​សម្គាល់​«​ផលិតផល​ប្រទេស​កម្ពុជា​»​។​ពេល​ដាក់តាំង​លក់​ក្នុង​ផ្សារ​ទំនើប​ជីបម៉ុង​ក៏ដូចជា​ពេល​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​មុននឹង​អនុញ្ញាត​យកមក​តាំង​លក់​ក្នុង​ផ្សារ​ទំនើប​ជីបម៉ុង​ផលិតផល​ក្នុងស្រុក​របស់​សហគម​ន៍​កសិករ និង​អ្នក​ផលិត​ទាំងអស់នេះ​សុទ្ធ​តែមាន​ប័ណ្ណ​ប៉ាតង់ ឬ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​គុណភាព សុវត្ថិភាព ការចុះពិនិត្យ​ដល់​កសិដ្ឋាន​ផ្ទាល់ និង​ការស្វែងយល់​ច្បាស់លាស់​ពី​ផលិតផល និង អ្នកផ្គត់ផ្គង់​៕S/​