​ផ្សា​រធុង​ខ្យល់​បណ្តាលឱ្យ​ផ្ទុះ​ត្រូវ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល

231
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ផ្សា​រធុង​ខ្យល់​ខ្វះ​ប​ច្ចេ​ទេស​និង​ការប្រុងប្រយ័ត្ន​បណ្តាលឱ្យ​ផ្ទុះ​ត្រូវ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​ បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​សៀ​ល​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២១០១៩​ ស្ថិតនៅ​ចំណុច​បែច​ញ្ចឹ​ម​ត្រី ភូមិក ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ជនរងគ្រោះ​ទាំង​៣​នាក់ ៖ ទី​១ ​មានឈ្មោះ ណូ​ស សា​មីន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ច​ញ្ចឹ​ម​ត្រី រង​របួសធ្ងន់ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ ។ ទី​២ មានឈ្មោះ​លី ហ៊ីម ភេទ​ប្រុស អាយុ​៣៥ មុខរបរ​នេសាទ ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ​(​រងរបួស​ស្រាល​) ។ ទី​៣ មានឈ្មោះ​យើ ហ្ពើ​រី ភេទ​ប្រុស អាយុ​៣២ មុខរបរ​នេសាទ ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ​(​រងរបួស​ស្រាល​) ។​

​សាក្សី​បានឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ទាំង​៣​នាក់​នៅ​អង្គុយ​ក្បែរ​គ្នា​ ដោយ​ឈ្មោះ​ណូ​ស​សា​មីន​ បាន​យក​ម៉ាស៊ីន​ផ្សា​រមក​ផ្សារ​ធុង​ខ្យល់​។​មួយសន្ទុះ​ក្រោយមក​ក៏​ផ្ទុះ​ខ្ទេច ​ហើយ​ខ្ទាត​ត្រូវ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​២​នាក់​រងរបួស​ស្រាល​។


​បន្ទាប់ពី​មាន​ករណីនេះ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​ធ្វើការ​សាកសួរ​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ និង​បាន​នាំទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​បន្ត តាម​នី​តី​វិធី ៕S/​Ha