​ផ្សឹក​និង​ឃុំខ្លួន​បុគ្គល​សង្ឃ​ដែល​ចាក់​ស្ត្រី​គូស្នេហ៍​ស្ទើរ​ស្លាប់​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​

900
ចែករម្លែក
  • 176
    Shares

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​គណ​:​សង្ឃ​អនុគុណ​ក្រុង​និង​មន្ត្រី​ការិយាល័យ​ធម្មការ​និង​កិច្ចការ​សាសនា​ក្រុង​ប៉ោយប៉ែត​បាន​ផ្សឹក​ប្រគល់ឱ្យ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​និង​ខេត្ត​។​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​។​បុគ្គល​សង្ឃ​ដែល​ចាក់​ស្ត្រី​មេម៉ាយ​ជា​គូស្នេហ៍​ស្ទើរ​ស្លាប់​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​នោះ ។​

​សមត្ថកិច្ច​ចម្រុះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៤​វិច្ឆិកា​នេះ​ថា​:​ឃាតកម្ម​មិន​សម្រេច​នោះ​កើតឡើង​នៅ​រមណីយដ្ឋាន​អាង​ទឺ​ក​អូរ​ខៃ​ដន​ភូមិ​យាង​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គល​សង្ឃ​នោះ​នៅ​ម្តុំ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​សង្ឃ​នោះ​ស្ថិតក្នុង​រថយន្ត​មួយគ្រឿង មាន​ប្រឡាក់​ឈាម​ពេញ​ខ្លួន​។​ក្រោយមក​មន្ត្រី​គណ​:​សង្ឃ​អនុគណ​ក្រុង​និង​មន្ត្រី​ការិយាល័យ​ធម្មការ​និង​កិច្ចការ​សាសនា​ក្រុង​ប៉ោយប៉ែត​បាន​ផ្សឹក ហើយ​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​និង​ខេ​ត្ក​ចាត់​ការបន្ត ។​

​សមត្ថកិច្ច​បន្តថា :​បុគ្គល​សង្ឃ​បរាជិក​នោះ​មាន ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចម​សទ្ធា​វាស​ហៅ​ស្វាយ​ចាស់ ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​​ឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ​សេង ផល្លា អាយុ​៤៦​ឆ្នាំ ដែល​រងរបួស​ធ្ងន់ ត្រូវគេ​ដឹងថា ជា​អាជីវករ​ប្តូរប្រាក់​និង​វេរ​ប្រាក់​តាម​ក្រុមហ៊ុន​វី​ង រស់នៅ​ក្នុងភូមិ​-​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ។​

​ប្រភព​ព៍​ត័​មាន​ឱ្យដឹងថា​:​បុគ្គល​សង្ឃ​បរាជិក​និង​ស្ត្រី​មេម៉ាយ​នោះ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​យូរ​ដែរ​ហើយៗ​បាន​ស្កាត់​រកគ្នា​ជា​បន្តបន្ទាប់​។​តែ​១​រយ​:​ចុង​ក្រោយនេះ​ស្ត្រី​នោះ​ទំនងជា​”​មាន​ថ្មី​”​ទើប​ធ្វើឱ្យ​បុគ្គល​សង្ឃ​បរាជិក​ពោះម៉ាយ​ខឹង​យ៉ាងខ្លាំង​។​នៅ​ល្ងាច​ថ្ងៃទី​២៣​ខែវិច្ឆិកា​បាន​ណាត់ជួប​គ្នា​នៅ​រមណីយដ្ឋាន​អាងទឹក​អូរ​ខៃ​ដន នៅ​ព្រលឹម​ថ្ងៃទី​២៤​ខែវិច្ឆិកា ។​

​លុះ​ទៅ​ជួបគ្នា​សង្ឃ​បរាជិក​ក៏​យក​ដែកឆាប​ចាក់​ប្រុង​សម្លាប់​ទៅលើ​ស្ត្រី​រងគ្រោះ​។​តែត្រឹម​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​បញ្ជូនទៅ​ពិនិត្យ ព្យ​បាល​នៅ​ពេទ្យ​ឯ​ប្រទេស​ថៃ ។​លោក​យិន យឿន​ប្រធាន​ម​ន្ទិ​រ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៤​ខែវិច្ឆិកា​ថា​:​លោក​ទទួល​ព័ត៌មាន​ពី​អតីត​បុគ្គល​សង្ឃ​រូបនោះ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាក់ទិន​នឹង​រឿង​ប្រច័ណ្ឌ​ស្នេហា​នោះ​មែន ។​

​អតីត​បុគ្គល​នោះបាន​សុំ​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​ចាស់​ថា​ទៅលេង​ញោមញាតិ​នៅ​ក្រុង​ប៉ោយប៉ែត​១​យប់​នា​ថ្ងៃទី​២៤​ខែវិច្ឆិកា​ហើយក៏​មានរឿង​អាក្រក់​ដូចខាងលើ​តែម្តង​។​លោក​យិន​យឿន​.​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​បុគ្គល​សង្ឃ​ដែល​បង្ក​ឱ្យ​ខូចខាត​ដល់​សាសនា​ដ៏​ធ្ងន់ធ្ងរ​នេះ​នៅ​ខេត្ត​នេះ​។​

បន្ទាប់ពី​អតីត​សង្ឃ​ចៅអធិការ​វត្តភ្នំ​បាក់​លើ​ក្រុង​សិរីសោភ័ណ ឈ្មោះ​ស្រិល វណ្ណា​(​ហៅ​ព្រះសង្ឃ​ឆាន់ ពោត​) ដែល​មានរឿង​ស្នេហា​ដ៏​ខ្ទរខ្ទារ ហើយ​បាន​ផ្សឹក​រួចមក​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨​កន្លងមកនេះ ៕S/

​ផ្សឹក​និង​ឃុំខ្លួន​បុគ្គល​សង្ឃ​ដែល​ចាក់​ស្ត្រី​គូស្នេហ៍​ស្ទើរ​ស្លាប់​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​