​ផ្អាក​សកម្មភាព​យាន្ត​ដ្ឋា​ន​កែច្នៃ​កាត់ត​រថយន្ត​ខុសច្បាប់​នៅ​ក្រុង​សិរីសោភ័ណ​

664
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​។​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​និង​ផ្អាក​សកម្មភាព​យាន្ត​ដ្ឋា​ន​កែច្នៃ​កាត់​-​ត​រថយន្ត​មួយកន្លែង​ហើយ​បិទ​សោរ​បង្កក​កំណាត់​រថយន្ត​៥​គ្រឿង​។​ករណីនេះ​បានធ្វើ​នៅ​នៅផ្ទះ​របស់​ឈ្មោះ​សំ​ប៊ុនធឿន​ភេទ​ប្រុស​នា​ផ្លូវ​លេខ​៦​ភួ​មិ​-​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី​ចាប សុ​ផា​ឫទ្ធិ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​។​លោក​សុខ​កែវ​បណ្ឌិត​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​ការចុះ​បង្ក្រាប​នោះ​សម្រេច​ឱ្យ​បង្កក​ទុក​រថយន្ត​និង​កំណាត់​រថយន្ត​ចំនួន​៥​គ្រឿង និង​បិទ​សោរ​ទីតាំង​នោះ​មិនឱ្យ​ម្ចាស់​ឬ​នរណាម្នាក់​ចេញចូល​ឡើយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​រិ​ទ្ធ​បាន​ឲ្យ​ដឹងថា​: ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់ចេញ​បទបញ្ជា​ឲ្យ​ទប់ស្កាត់​រាល់​បទល្មើស​សេដ្ឋកិច្ច​ដែល​ឈ្មួញ​លួច​នាំចូល​រថយន្ត​និង​ផ្នែក​យានយន្ត​ពី​ប្រទេស​ថៃ​និង​ប្រទេស​ផ្សេងទៀត​មក​កម្ពុជា​ដោយ​ខុសច្បាប់ ដោយ​គេចពន្ធ​។​

​យោង​បទបញ្ជា​នេះ​និង​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​កម្លាំង​នគរបាល​ជំនាញ​១​ក្រុម​បាន​ស្រាវជ្រាវ​និង​ឈានដល់​បង្ក្រាប​យាន្ត​ដ្ឋា​ន​កែច្នៃ​កាត់ត​រថយន្ត​១​កន្លែង​ដែល​ទី​១​បទល្មើស​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ជំនាញ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ពាក់ព័ន្ធ​លក្ខណ​:​បច្ចេកទេស​យានយន្ត​។​ទី​២​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័នគយ​និង​ជំនាញ​ពាក់ព័ន្ធ​ទាក់ទិន​នឹង​ការបង់​ពន្ធគយ​បង់ពន្ធដារ​ជាដើម ។​

​ក្នុងពេល​បង្ក្រាប​នោះ​ម្ចាស់​យានដ្ឋាន​ដែល​មន្ត្រី​ថា​មានឈ្មោះ​សំ​ប៊ុនធឿន​មិនបាន​បង្ហាញមុខ​ឬ​ទទួលខុសត្រូវ​យ៉ាងណា​នោះទេ​។​ពាក់ព័ន្ធ​បទល្មើស​ដែល​ចោទប្រកាន​ខាងលើ​ក៏​គ្មាន​មន្ត្រី​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​មន្ត្រី​គយ​ណា​អះអាង​ឬ​ចូលរួម​សហការ​នឹង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​តំណាង​អយ្យការ​នោះដែរ ។​

ទោះយ៉ាងណា​សមត្ថកិច្ច​បា​ន​រឹបអូស​បាន​រថយន្ត​និង​កំណាត់​ឬ​ផ្នែក​រថយន្ត​បាន​ចំនួន​៥​គ្រឿង​និង​បី​ទ​សោរ​(​ប្លុម​បេ​)​រក្សាទុក​មិនឱ្យ​ម្ចាស់​ឬ​អ្នក​ណាមួយ​ចេញចូល​និង​ដំណើរការ​ឡើយ ។​សមត្ថកិច្ច​បាន​រកឃើញ និង​ចាប់យក​រៀប​ជា​លក្ខណៈ​បច្ចេកទេស​នូវ​សម្ភារ​:​វត្ថុតាង​ប្រភេទ​បែបបទ​ទ្រង់ទ្រាយ​ដែល​រក្សា​នូវ​សំណៅ​ដើម​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជា​លក្ខណ​:​បច្ចេកទេស​រួមមាន​: ១-​រថយន្ត​ម៉ាក​តូ​យូ​តា​ហាយ​ប្រី​ត​ព៌​ណ ស្ករ​ផលិត​នៅ​ឆ្នាំ​២០១៧ កាត់​ជា​២​មិនទាន់​ភ្ជាប់ ។​

២-​រថយន្ត​ម៉ាក​តូ​យូ​តា​ម៉ាក​តូ​យូ​តា​លុច​សុ​ី​ស RX៣០០ ព៌​ណ​ខ្មៅ​កាត់ ត ។ ៣- ក្បាល​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ព៌​ណ​ខ្មៅ គ្មាន​តួ ។ ៤- រថយន្ត​ម៉ាក​តូ​យូ​តា​ម៉ាក​តូ​យូ​តា​ហាយ​លីន​ឌ័​រ ព៌​ណ សកាត់ ត​រួច ។ ៥- រថយន្ត​ម៉ាក​តូ​យូ​តា​លុច​សុ​ី​ស RX៣០០ ព៌​ណ​បៃតង កំពង​ត ភ្ជាប់ ។​៦- មាន​សម្ភា​រះ​ពាក់ព័ន្ធ​រួមមាន សំរាប​កាត់ ត តម្លើងរថយន្ត​មួយចំនួនទៀត​៕S/

រូបថត : បង្ក្រាប​និង​ផ្អាក​យាន្ត​ដ្ឋា​ន​កែច្នៃ​កាត់ ត​រថយន្ត​ដោយ​ចោទថា ខុសច្បាប់​,​បី​ទ​បង្កក​កំណាត់​រថយន្ត​៥​គ្រឿង​នៅ​សិរីសោភ័ណ (​រូប​:​ប​.​ជ័យ​)​
#