​ពង្រឹង​នាយទាហាន​ពលទាហាន​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហ្វឺន​យុទ្ធសាស្ត្រ​

1282
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មេបញ្ជាការរង​យោធភូមិភាគ​៤​បាន​ក្រើនរំលឹក​ដល់​នាយទាហាន​ពលទាហាន​ទាំងអស់​ធ្វើយ៉ាងណា​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហ្វឺន​យុទ្ធសាស្ត្រ​ក្នុងការ​ការពារ​ទឹកដី​។​

​លោក​ឧត្ដមសេនីយ៍ទោ​ចាន់​សុភ​ត្រា័​មេបញ្ជាការរង​យោធភូមិភាគ​៤​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​បាន​ថ្លែង​សុន្ទរកថា របាយការណ៍​ស្វាគមន៍​រួចមក លោក​ឧត្ដមសេនីយ៍ទោ ទេព រួន មេបញ្ជាការរង​យោធភូមិភាគ​៤ បាន​ក្រើនរំលឹក​ដល់​សិក្ខាកាម​ទាំងអស់ ដែល​ត្រូវ​ហ្វឹកហ្វឺន​នៅថ្ងៃនេះ ធ្វើយ៉ាងណា ត្រូវតែ​គោរព​វិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់​។​

ក្នុងនោះ ត្រូវ​យកចិត្តទុកដាក់​នូវ​អ្វី ដែលជា​ផែនការ​របស់​ក្រសួងការពារជាតិ​យោធភូមិភាគ​៤ កងទ័ពជើងគោក​ដាក់​ចុះ ត្រូវខិតខំ​ប្រឹង ក្រេបជញ្ជក់ យក​មេរៀន ដែល​គ្រូ​បាន​បង្រៀន និង​ធ្វើខ្លួន​ឲ្យ​សំជា​កងយោធពល​ខេមរៈភូមិន្ទ ដើម្បី​បង្កើន​ចំណេះដឹង និង​សមត្ថភាព​ឲ្យ​បាន​ខ្ពស់ យកមកអនុវត្ត​ការពារជាតិ​មាតុភូមិ​របស់​យើង​។​

ថ្លែង​បែបនេះ ក្នុងនាម​លោក​ឧត្ដមសេនីយ៍ទោ ទេព រួន មេបញ្ជាការរង​យោធភូមិភាគ​៤ និង​ជា​តំណាង​ខ្ពង់ខ្ពស់ ឧត្ដមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​៤ រួមជាមួយ​លោក ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ទោ ជិន ស៊ី​ណាត អគ្គ​ភស្ដុភា​ក្រសួងការពារជាតិ ប្រចាំ​ទឹ​ស​ទី​១​ប្រាសាទព្រះវិហារ អស់លោក លោកស្រី អាជ្ញាធរ​ដែនដី​ជាច្រើន​នាក់​បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉នកម្លាំង​អន្តរាគមន៍ ពិសេស​នៃ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត​ព្រះ វិហារ​នា​ព្រឹក​ថ្ងៃទី​២៦ ខែម​សា ឆ្នាំ​២០១៨​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា សិក្ខាកាម​ដែល​ត្រូវ​មក​ហ្វឹកហ្វឺន​នៅថ្ងៃនេះ មាន​ចំនួន​១០០​នាក់ រយៈពេល​ហ្វឹកហ្វឺន​ចំនួន​៤៥​ថ្ងៃ​។ ក្នុងការ​ហ្វឹកហ្វឺន​នេះ ក៏​មានការ​ជ្រោមជ្រែង​ពី​យោធភូមិភាគ​៤ ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខេត្តហើយ ក៏បាន​ទទួលបាន​ប្រាក់​របប​សម្រាប់​ហូបចុក​អំឡុងពេល​ហ្វឹកហ្វឺន​នេះ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕S/

​ពង្រឹង​នាយទាហាន​ពលទាហាន​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហ្វឺន​យុទ្ធសាស្ត្រ​