​ពន្ធនាគារ​ខេត្តព្រៃវែង​បាន​និមន្ត​ព្រះសង្ឃ​និង​ដឹកនាំ​ទណ្ឌិត​រាប់បាត្រ​កាន់បិណ្ឌ​ទី​១០

280

(​ព្រៃវែង​)៖​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៧​នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង​បាន​ប្រារព្វ​ពិធីរាប់បាត្រ​កាន់បិណ្ឌ​វេណ​ទី​១០​ដោយមាន​មន្ត្រី​ពន្ធនាគារ​និង​អ្នក​ជាប់ឃុំ​ទាំងអស់​៦១៤​នាក់​។​ជាមួយគ្នា​នោះ​លោក​ជួប​សារី​ម​ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង​ព្រមទាំង​មន្ត្រីក្រោមឱវាទ​បាន​និមន្ត​ព្រះសង្ឃ​មក​ក្នុង​ពន្ធនាគារ​។

​ដើម្បី​ឲ្យ​ក្រុមមន្ត្រី​និង​អ្នក​ជាប់ឃុំ​រួមទាំង​ទណ្ឌិត​ទាំងអស់​បាន​រាប់បាត្រ​និង​បាំង​ស្កូ​ល​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​គឺ​ដើម្បី​ឧទិស​កុសលផល​បុណ្យ ជូន​ដល់​បុ​ការី​ជន​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ដ្ឋា​ន​ទៅកាន់​លោក​ខាងមុខ មាន​បិតា មាតា ជីដូន ជីតា កុងម៉ា សាច់ញ្ញាតិ​បងប្អូន ដើម្បី​ឲ្យ​អស់លោក​មក​ទទួល​មាក​ផល​ដែល​កូនចៅ​បានធ្វើ​ក្នុង​ឳ​កាស​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជួប​សារី​ម​បាន​ថ្លែងថា​ព្រះសង្ឃ​អ្នក​កាន់សីល​។​ជន​គ្រប់រូប​រមែង​តែងមាន​កំហុស​ប៉ុន្តែ​សូមឱ្យ​ចេះ​មានការ​កែតម្រូវ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ប្រកាន់​ភ្ជាប់​នៅក្នុង​ចិត្ត​រា​ង្គៗ​ខ្លួន​។​ការ​សាង​អំពើ​ល្អ​ដល់​ជន​ដ៏​ទៃ​អ្នក​និង​ទទួលបាន​សេចក្តីសុខ​មកវិញ​មិនខានឡើយ ហើយ​ពិធីរាប់បាត្រ​នេះ​គឺ​យើង​បាន​ធ្វើជា​រៀងរាល់ឆ្នាំ​។​

ក្នុងឱកាស​នោះ​អ្នក​ជាប់ឃុំ​និង​មន្ត្រី​ពន្ធនាគារ​បាន​រាប់បាត្រ​និង​ឧទិស​កោសល្យ​ផល​បុណ្យ​ដល់​ជីដូន​ជីតា​របស់ខ្លួន​គ្រប់រូប​ដែល​ព្រះសង្ឃ​វេ​ប្រគេន​ចង្ហាន់​ដូច​នៅក្នុង​វត្ត​អញ្ចឹង​ដែរ​។​រីឯ​បាយទឹក​ម្ហូប​នំចំណី​សម្ភារៈ​ជាការ​ចំណាយ​របស់​មន្ត្រី​ពន្ធនាគារ​។

​ពិធី​នេះ​សរ​បញ្ជាក់​ឱ្យឃើញថា​អ្នកទោស​ក៏​អាច​មានឱកាស​ធ្វើបុណ្យ​ដូច​និង​អ្នក​នៅក្រៅ​ឃុំ​ដែរ​។​នេះ​ជា​រដូវ​បុណ្យប្រពៃណី​ជាតិ​ដែលជា​អ​ប្បី​ជំនឿ​របស់​ខ្មែរ​យើង​តាំងពី​ដូនតា​មក​ម្លេះ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​ជំនាន់​បាន​ជឿជាក់ថា​ចង្ហាន់​បិណ្ឌ​បាត្រ​ដែល​ព្រះសង្ឃ​វេ​ប្រគេន​នោះ​គឺ​បាន​ដល់​ដូនតា​របស់ខ្លួន​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ​។ ម្យ៉ាងវិញទៀត​ពលរដ្ឋ​ខ្មែរ​យើង​តែងតែ​គិតថា​ខ្លួន​និង​បានទទួល​ពរជ័យ​ពី​ដូនតា មាន​ក្ដី​សុខ​រកស៊ី​មានបាន គឺ​នៅក្រោយពេល​រាប់បាត្រ​រួច​។​

​នៅពេល​បញ្ចប់​កម្មវិធី​ប្រធាន​ពន្ធនាគារ ព្រមទាំង​មន្ត្រីក្រោមឱវាទ​និង​ជន​ជាប់ឃុំ​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​រួមមាន មី​៤​កេះ . ទឹកក្រូច​៧​កេះ​,​ទឹក​សុទ្ធ​១៤​យួ​អង្ករ​៥០​គីឡូក្រាម និង​សម្ភារៈ​ជាង​១០០​កញ្ជប់ សាដក​ចំនួន​៦ ប្រគេន​បច្ច័យ​ព្រះសង្ឃ​៤​អង្គ
​មាន​ថវិកា​១.៧០០.០០០​រៀល​និង​ប្រគេន​បច្ច័យ​កសាង​វត្ត​តា​កោ​ឃុំ​តា​កោ​ស្រុក​ពោ​ធិ័​រៀង​ខេត្តព្រៃវែង​ចំនួន​១.០០០.០០០​រៀល​ផងដែរ​៕S/​ដោយ​៖​ចាន់ ថន

​ពន្ធនាគារ​ខេត្តព្រៃវែង​បាន​និមន្ត​ព្រះសង្ឃ​និង​ដឹកនាំ​ទណ្ឌិត​រាប់បាត្រ​កាន់បិណ្ឌ​ទី​១០