​ពលករ​កម្ពុជា​៣​នាក់​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ផ្ញើ​ប្រាក់​ដើម្បី​ឈ្នះ​រង្វាន់​ពី​វី​ង​

159

ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រជាជន​កម្ពុជា​បីនាក់​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បានឈ្នះ​រង្វាន់​ធំ​ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​តាមរយៈ​កម្មវិធី​ផ្ញើ​ប្រាក់​ដើម្បី​ឈ្នះ​រង្វាន់​ពី​ធនាគារ​ឯកទេស​វី​ង​។

​ប្រជាជន​កម្ពុជា បីនាក់​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បានឈ្នះ​រង្វាន់​ធំ ពី​កម្មវិធី​ផ្ញើ​ប្រាក់​ដើម្បី​ឈ្នះ​រង្វាន់​របស់​ធនាគារ​ឯកទេស​វី​ង​

​អ្នកឈ្នះ​រង្វាន់​ធំ​ទាំង​បីនាក់​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការចាប់​ឆ្នោត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ធនាគារ​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ឯកទេស​វី​ង​។​

​អ្នកឈ្នះ​រង្វាន់​ទាំង​បីនាក់​ទទួលបាន​ទឹកប្រាក់​៣០០​ដុល្លារ​៧០០​ដុល្លារ​និង​១.០០០​ដុល្លារ​។​ពួកគាត់​ស្ថិត​ក្នុងចំណោម​អតិថិជន​រាប់ពាន់នាក់​ដែល​តែងតែ​ផ្ញើ​ប្រាក់​ទៅកាន់​សាច់ញាតិ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ដៃគូ​សហការ​ផ្ទេរប្រាក់រ​បស់​វី​ង រួមមាន DeeMoney, GME, Gmoney Trans, Hanpass, KB Kookmin​និង​SBI​ដែល​ស្ថិតនៅ​ក្នុងប្រទេស​ថៃ​និង​កូរ៉េខាងត្បូង​នៅ​ចន្លោះ​ថ្ងៃទី​១៥​ខែឧសភា​ដល់​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ ២០១៨​។​

​លោក ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​ពាណិជ្ជកម្ម​របស់​ធនាគា​រ​ឯកទេស​វី​ង​មានប្រសាសន៍​នៅក្នុង​ពិធី​ចាប់​រង្វាន់ ថា​៖​កម្មវិធី​ផ្ញើ​ប្រាក់​និង​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង​គឺជា​កម្មវិធី​ប្រូ​ម៉ូ​សិន​មួយ​នៅក្នុង​ចំណោម​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឯកទេស​វី​ង​។​

វី​ង​ពិតជា​ចង់បង្ហាញ​នូវ​សេចក្តី​ថ្លែងអំណរគុណ​ទៅដល់​មិត្តភក្តិ​និង​ក្រុមគ្រួសារ​របស់​អតិថិជន​របស់​ពួកយើង​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​តាមរយៈ​ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​មកកាន់​អតិថិជន​របស់​វី​ង​នៅ​កម្ពុជា​។​
​សេវា​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង​ត្រូវបាន​ណែនាំ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​ដែល​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ចំណាកស្រុក​កម្ពុជា​រាប់ពាន់នាក់​អាច​ផ្ញើ​ប្រាក់​មកកាន់​កម្ពុជា​បាន​។

សេវា​នេះ​បាន​ជួយ​ដោះស្រាយ​នូវ​ការព្រួយបារម្ភ​សម្រាប់​ប្រជា​ពលករ​ដែល​ធ្វើ​ចំណាកស្រុក ដែល​តែងតែ​ធ្វើ​ការផ្ញើ​ប្រាក់​មកកាន់​ក្រុមគ្រួសារ​នៅ​កម្ពុជា តាម​មធ្យោបាយ​មិន​ផ្លូវការ – ដែលជា​ទូទៅ​មានតម្លៃ​ថ្លៃ និង​មិនមាន​ទំនុកចិត្ត​។

​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់​ធនាគា​រ​ឯកទេស​វី​ង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ធនាគារ​ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​លទ្ធភាព​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​ភាពងាយស្រួល និង​តម្លៃ​សមរម្យ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ពួកគេ​។​

ក្នុងកំឡុងពេល​ថ្មីៗ​នេះ​ធនាគារ​ឯកទេស​វី​ង​ទើបតែ​ណែនាំ​នូវ​សេវាកម្ម​“Wing2World”​ដែលជា​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​រួមមាន​សេវា​ទទួល​ប្រាក់​ពី​ជាង​២០០​ប្រទេស និង​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​។​

​អតិថិជន​អាចធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​ប្រទេស​ហ្វីលីពីន​និង​វៀតណាម​សម្រាប់​ពេលបច្ចុប្បន្ន​។​សេវាកម្ម​ថ្មី​នេះ​ផ្តល់​លទ្ធភាព​ដល់​ប្រជា​ពលករ​ចំណាកស្រុក​រាប់ពាន់នាក់​និង​អ្នកទទួលផល​របស់​ពួកគេ​ក៏ដូចជា​ជនបរទេស​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​៕S/