​ពលករ​ខ្មែរ​ចាប់ផ្តើម​សម្រុក​ចេញពី​ប្រទេស​ថៃ ​មក​ចូលរួម​បុណ្យចូលឆ្នាំថ្មី​ជា​បន្តបន្ទាប់​

532
ចែករម្លែក
  • 19
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​បាន​វិលត្រឡប់​ចូលមក​ស្រុក​កំ​ណើ​ត​វិញ​តាម​ច្រកទ្វា​អន្តរជាតិ​ដូង ​ស្រុក​កំរៀង​និង​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី ​ស្រុក​សំពៅ​លូន ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ដែល​ជិត​ចូល​មកដល់​នាពេល​ខាងមុខនេះ​។​

​លោក​ផាន់ ​ផាន​ណា​ ប្រធាន​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ បានឱ្យដឹង​នៅ​ថ្ងៃទី​៣​ខែមេសា​នេះ​ថា ​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​ ​ចាប់តាំងពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​នេះ​ ពលករ​ខ្មែរ​ទាំងប្រុស ទាំងស្រី​បានចាប់ផ្តើម​នាំគ្នា​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​វិញ ក្នុង​គោលបំណង​មកជួបជុំ​ក្រុមគ្រួសារ​ សាច់ញាតិ​កូនចៅ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ ដែល​នឹង​មកដល់​នៅ​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា​ ការ​សម្រុក​ពី​ប្រទេស​ថៃ​របស់​ពលករ​ខ្មែរ​រយះពេល​៣​ថ្ងៃនេះ​សរុប​ចំនួន​៦.៩៦២​នាក់​ដោយនៅ​ថ្ងៃទី​១​ខែមេសា​មាន​ចំនួន​២១៥៦​នាក់​នៅ​ថ្ងៃទី​២​និង​ទី​៣​ខែមេសា​មាន​ចំនួន​៤.៨០៦​នាក់​។​

ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​វិលត្រឡប់​មក​ស្រុក​វិញ​នេះ​ភាគច្រើន​ជា​ពលករ​ដែល​បាន​បំព​ញ​បែបបទ​ត្រឹមត្រូវ​ស្របតាម​ច្បាប់​កំណត់​ ផ្ទុយទៅវិញ​តួលេខ​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​មាន​ត្រឹម​ចំនួន​តិចតួច​ប៉ុណ្ណោះ​។​​

ពលករ​ខ្មែរ​ដែល​បាន​សម្រុក​ចេញ​នេះដែរ​មាន​ច្រើន​ចម្រុះ​គ្នា​មកពី​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ពោធិសាត់ កំពង់ឆ្នាំង ព្រៃវែង ហើយនឹង​ខេត្តស្វាយរៀង​ជាដើម​។​ពួកគាត់​បញ្ជាក់​ជំហរ​ថា​ក្រោយ​ការវិល​ត្រឡប់មក​ស្រុក​វិញ​នេះ​ពួកគាត់​មូ​យ​ចំនួន​មិន​ត្រឡប់​ទៅកាន់​ប្រទេស​ថៃ​វិញ​ទេ​គឺ​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ក៏មាន​ការងារ​ច្រើន​មិន​ខ្វះ​ដែរ​។

ផ្ទុយទៅវិញ​ពលករ​មួយចំនួនទៀត​ក៏បាន​បញ្ជាក់ថា ​ក្រោយពេល​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​រួចរាល់​ពួកគាត់​នឺង​វិល​ទៅ​ប្រទេស​ថៃ​វិញ​ដើម្បី​រកប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ​បន្តទៀត​៕S/Ha

​រូប​ថ​តៈព​លករ​ខ្មែរ​នាំគ្នា​សម្រុក​ចេញពី​ប្រទេស​ថៃ​មក​ស្រុកកំណើត​ចូលឆ្នាំ​ខ្មែរ​