​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់​ទៅធ្វើ​ការ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​នៅក្រៅ​ប្រទេស​

1181
ចែករម្លែក
  • 13
    Shares

ដោយៈ​ដេប៉ូ​/ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​បាន​អះអាងថា​គិត​មកដល់ពេលនេះ​មាន​ពលករ​ខ្មែរ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​។​ទន្ទឹម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សមាគម​ទីភ្នាក់ងារ​ពលករ​កម្ពុ​ជា​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ថា​បញ្ហា​ជួញដូរ​មនុស្ស​តាមរយៈ​ឆ្លងដែន​ពិសេស​,​ការ​លួច​ឆ្លងដែន​ក៏ដូចជា​ការបញ្ជូន​ពល​ករ​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស​នៅតែ​កើតមាន​។​

លោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងលោកស្រី អ៊ឹង ស៊ាងរិទ្ធី ក្នុងពិធីបើកវគ្គបណ្តុះ បណ្តាល ស្តីពីការជ្រើស រើសពលករ ប្រកបដោយក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារឯកជនកាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៨(រូប៖ដេប៉ូ)

 

​លោក ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការ​ជ្រើស រើស​ពលករ ប្រកបដោយ​ក្រមសីលធម៌ សម្រាប់​ទីភ្នាក់ងារ​ឯកជន​កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៨​ថា ថា គិតរ​រហូតមកដល់​បច្ចុប្បន្ន ពលករ​ខ្មែរ​ទាំង​ពីរភេទ បាន​និង កំពុង​ចាកចេញ ទៅធ្វើ​ការ​នៅ​បរទេស ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់ មាន​ប្រមាណ ជាង​មួយ​លាន​មួយ​សែន​នាក់ តាម​ប្រព័ន្ធ​វិស័យ​ឯកជន ដែលមាន​ទីភ្នាក់ងារ​ជ្រើសរើស ឯកជន​ជាង ៧០ ក្រុមហ៊ុន ។ ទន្ទឹមនេះ ការ​បញ្ជូនទៅ​ប្រទេស​កូរ៉េ ដោយ​ប្រព័ន្ធ​រដ្ឋ និង​រដ្ឋ មាន​ពលករ ប្រមាណ​៦​ម៉ឺន​នាក់​។ ពលករ​ទាំង​នោះបាន​ប​ញ្ជូ​ន​ប្រាក់​មក​កម្ពុជា​វិញ ប្រមាណ​ពីរពាន់​លាន ដុល្លារ អាមេរិក​ក្នុង​មួយឆ្នាំ​។​

​ចំណែក​លោកស្រី អ៊ឹង ស៊ា​ង​រិទ្ធី ប្រធាន​សមាគម​ទីភ្នាក់ងារ ពលករ​កម្ពុជា ឬ​ហៅ​អាក្រា​បានបញ្ជាក់​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការ​ជ្រើស រើស​ពលករ ប្រកបដោយ​ក្រមសីលធម៌ សម្រាប់​ទីភ្នាក់ងារ​ឯកជន​ថា “​ការបណ្តុះបណ្តាល​នេះ​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​ចូលរួម ជាមួយ​រាជរដ្ឋាភិបាល ក្នុង ការកាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន អំពើ​ជួញដូរ​មនុស្ស ក៏ដូចជា ធ្វើការ ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​” ។​

​ព​លោកស្រី​បាន​អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ដែល​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស​មិនត្រូវ​ប្រថុយប្រថាន​ពិសេស​ការ​ទៅ​ខុសច្បាប់​ដែល​ងាយ​នឹង​ប្រឈម​ត្រូវគេ​ជួញដូរ​ច្រើន​បំផុត​។​
​លោកស្រី​ប្រធាន​សមាគម អាក្រា បាន​បន្ត​ឲ្យ​ដឹងថា​នា​កន្លងមក​ដោយ​សារស​មា​គម​លោកស្រី​បាន​សហការ​ជាមួយ អង្គការ​អាយ​ឡូ និង​ដៃគូ​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការការពារ នូវ​អត្ថ​ប្រយោជន៍​ស្របច្បាប់ ជូន​សមាជិក សមាគម និង ការការពារ​អត្ថប្រយោជន៍ ក៏ដូចជា​លើកកម្ពស់​សិទ្ធិ​របស់​ព​លករ​ខ្មែរ ទៅធ្វើ​ការ​នៅ​បរទេស តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស ពលករ​ឯកជន​។​

​គួរបញ្ជាក់​ថា​ពលករ​កម្ពុជា​ដែល​ចេញទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស​ច្រើន​បំផុត​នាពេល​បច្ចុប្បន្ន​គឺ​ប្រទេស​ថៃ​។​ក្នុងនេះ​បើតាម​ស្ថិតិ​ដែល​បង្ហាញ​ដោយ លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រី​ក្រ​សូង​ការងារ​បាន​ឲ្យ​ដឹងថា​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​មាន​ចំនួន​សរុប​ប្រមាណ​១​លាន​៥​ម៉ឺន​នាក់​។​ចំពោះ​កម្មករ​នេសាទ​កម្ពុជា​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ដែរ​មាន​ចំនួន​៤៧០០០​នាក់​ក្នុងចំណោម​នេះ​ពួកគេ​ប្រឈម​នឹង​ការជួញដូរ​មនុស្ស​និង​ការធ្វើ​បាប​ក៏​ខ្ពស់​ផងដែរ​៕MN