​ពលករ​ខ្មែរ​នាំគ្នា​សម្រុក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​

862
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩​គេ​សង្កេតឃើញ​ពលករ​ខ្មែរ​ចាប់ផ្តើម​ចំណាកស្រុក​ខុសច្បាប់​ជាថ្មី​តាម​ច្រករបៀង​ស្ថិតនៅ​ភូមិ​អូរ​ល្វា​ឃុំ​ជ្រៃ​សី​ម៉ា​ស្រុក​សំពៅ​លូន​ដើម្បី​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។​

​ក្រោយពី​មានការ​រឹតបណ្តឹង​ពី​អជ្ញាធ​និង​កម្លាំងយោធា​ថៃ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ជាប់​ស្រុក​ម៉ាឡៃ​ទើប​ធ្វើ​ពលករ​ខ្មែរ​ទាំងនោះ​ងាក​មក​ច្រករបៀង​ប៉ុស្តិ៍​គីឡូ​៩​ក្នុង​ចំណុច​ស្រុក​សំពៅ​លូន​។​

សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រករបៀង​បានឱ្យដឹងថា​ក្រោយពេល​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​និង​បុណ្យ​វិសាខបូជា​រួច​ស្រាប់​តែមាន​ពលករ​ខ្មែរ​យ៉ាងច្រើន​កុះករ​នាំគ្នា​សម្រុក​ចេញទៅ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​៕S/