​ពលរដ្ឋ​កម្ពុជា​៣​នាក់​ត្រូវ​ភាគី​ថៃ​ដោះលែង​ឱ្យ​វិល​មក​ស្រុកកំណើត​វិញ​

644
ចែករម្លែក

ដោយ​៖​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុងស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មានការ​ប្រគល់​និង​ទទួល​ពលរដ្ឋ​កម្ពុជា​ចំនួន​៣​នាក់​ពី​ភាគី​ថៃ​។​បន្ទាប់ពី​ពួកគេ​ទាំង​៣​នាក់​បាន​ឆ្លងដែន​ចូល​ដោយ​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ហើយ​ត្រូវបាន​ថៃ​ចាប់​យកទៅដាក់​ពន្ធនាគា​រ​នៅ​ខេត្ត​ស៊ីសាកេត​ចាប់ពីពេលនោះ​មក​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវបាន​ភាគី​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​គឺមាន​ទី​១​ឈ្មោះ​ប៉ូ​វកប​ភេទ​ប្រុស​៣០​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៧​កន្លងទៅ​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​។

ទី​២​ឈ្មោៈ​សំ​រឹម​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំរ​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៧​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​។​ទី​៣​ឈ្មោៈ​ឡាយ​អឿន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៧​ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​។​ជន​ទាំងបី​ចូល​តាម​ច្រក​ទឹក​ជប់​ហើយ​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​

​សមត្ថកិច្ច​បាន​បន្តថា​ចាប់​តាំ​ពីថ្ងៃ​ចាប់ខ្លួន​រហូត​ដល់ទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ជន​ទាំង​៣​នាក់​ត្រូវបាន​ថៃ​ដោះលែង​ឱ្យមាន​សេរីភាព​រួច​បានប្រគល់​មកឱ្យ​អាជ្ញាធរ​កម្ពុជា​ដើម្បី​វិលត្រឡប់​មកកាន់​លំនៅស្ថាន​វិញ​។​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក​ខាង​សមត្ថកិច្ច​កម្ពុជា​បាន​អប់រំ​ណែនាំ​និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការឆ្លង​ដែន​ដោយ​ខុសច្បាប់​បែបនេះ​តទៅទៀត​៕S/