​ពលរដ្ឋ​កាយ​ដី​ប្រទះឃើញ​ក្បាល​គ្រាប់​ប្រភេទ​១០៥​មី​ល្លី​ម៉ែត្រ​៣​គ្រាប់​

405
ចែករម្លែក
  • 21
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​គ្រឿងចក្រ​របស់​ពលរ​ដ្ឋ​ដែល​កំពុង​កាយ​ដី​យក​លក់បាន​ប្រទះឃើញ​ក្បាល​គ្រាប់​ប្រភេទ​១០៥​មី​ល្លី​ម៉ែត្រ​ចំនួន​៣​គ្រាប់​ដែល​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម​។​ករណី​ឃើញ​ក្បាល​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​មេឃុំ​រំដោះ​ស្រែ​បានឱ្យដឹងថា​មុនពេល​ប្រទះឃើញ​ក្បាល​គ្រាប់​មិនទាន់​ផ្ទះ​នេះ​គ្រឿងចក្រ​បាន​កាយ​ដី​ប៉ះ​ក្បាល​គ្រាប់​ចំនួន​១​គ្រាប់​ស្របពេល​កំពុង​កាយ​អាច​ម៌​ដី​យកទៅលក់​។​ជាមួយគ្នា​នោះដែរ​ប្រជាពលរដ្ឋ​ក៏បាន​ប្រទះឃើញ​ក្បាល​គ្រាប់​២​គ្រាប់​ទៀត​នៅក្រោម​ដើមឈើ​។​លោក​មេឃុំ​ថា​សំណាង​ណាស់​ដែល​ការកាយ​ប៉ះចំ​ចំហៀង​គ្រាប់​បើ​កាយ​ប៉ះ​ក្បាល​គ្រាប់​វិញ​ពិតជា​ផ្ទុះ​មិនខានឡើយ​។​

​ក្រោយ​ប្រទះឃើញ​ក្បាល​គ្រាប់​ទាំងនេះ​លោក​បាន​ទាក់ទង​ទៅខាង​ស៊ីម៉ាក់​ដើម្បី​ឱ្យមក​ទទួលយក​ក្បាល​គ្រាប់​នេះ​៕S/​