​ពលរដ្ឋ​ក្នុងស្រុក​មោង​ឬ​ស្សី​ជាង​២០​នាក់​បាន​ពុល​ក្តាមប្រៃ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​

823
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មនុស្ស​ប្រុស ស្រី​ចំនួន​២០​នាក់ (​ប្រុស​១០​នាក់​)​រស់នៅ​ឃុំ​ចំនួន​ប្រាំ​មាន​ឃុំ​មោង​,​ឃុំ​ព្រៃតូច​,​ឃុំ​ជ្រៃ​,​ឃុំ​របស់​មង្គល​,​និង​ឃុំ​តា​លាស់​,​ក្នុងស្រុក​មោង​ឬ​ស្សី​។​ពួកគាត់​បាន​ពុល​ក្តាម​ត្រាំ​(​ក្តាមប្រៃ​)​ធ្វើឱ្យមាន​អាកា​រៈ​ក្អួតចង្អោរ​រាគរូស​ចុកពោះ​ត្រូវ​សមត្ថកិច្ច​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​មោង​ឬ​ស្សី​និង​ពេទ្យ​ឯកជន​។​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយ​មាន​អ្នកខ្លះ​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​។​

​លោក​វរសេនីយ៍ត្រី​ហម​ភ័​ណ្ឌ​មេ​ប៉េអឹម​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​មូលហេតុ​ដែលនាំឱ្យ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ទាំង​២០​នាក់​នេះ​ពុល​ក្តាមប្រៃ​ដោយសារតែ​គាត់​ទិញ​ក្តាមប្រៃ​ពី​ផ្សារ​យកមក​ហូប​ក៍​ពុល​ក្អួតចង្អោរ​រាគរូស​ចុកពោះ​តែម្តង​។​

ក្នុងចំណោម​២០​នាក់​នេះ​មាន​៥​នាក់​កំពុង​ស្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោង​ឬ​ស្សី​១៥​នាក់​និង​កំពុង​សម្រាក​នៅ​គ្លីនិក​ឯកជន​៥​នាក់​។​ករណី​ពុល​ក្តាម​ត្រាំ​នេះ​មិនមាន​អ្នកណា​រងគ្រោះ​ដល់​ស្លាប់​ទេ​គឺ​បាន​ធូរស្រាល​ច្រើន​ហើយ​៕S/

​ ​ ​រូប​ថ​តៈមនុស្ស​ពុល​ក្តាម​ត្រាំ​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ស្រុក