​ពលរដ្ឋ​ក្រីក្រ​,​ចាស់ជរា​,​អ្នក​ផ្ទុកមេរោគ​អេដស៍​,១២​គ្រួសារ​បានទទួល​អំណោយ​

724
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ​២០១៨​នេះ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទ ក្រហម ខណ្ឌមានជ័យ និង លោក ជា សុ​ខៃ ចៅសង្កាត់ ចាក់អង្រែ​ក្រោម រួមទាំង សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​ខណ្ឌ បាន​យក​អំណោយ មនុស្សធម៌ ជូន បងប្អូន​ប្រជាពលរដ្ឋ ទីទាលក្រ ចាស់ជរា គ្មាន​ទីពឹង អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍​ចំនួន ១២ គ្រួសារ ដែល​រស់នៅក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ សុខ ទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចការ​សម្តេច​តែងតែ​ក្រើនរំលឹក ដល់​មន្ត្រី​អនុសាខា​ឱ្យធ្វើ​យើង​ណា​ត្រូវយក​ទុកដាក់​ខ្ពស់បំផុត​ចំពោះ​ប្រជាពលរដ្ឋ​លើ​គ្រោះមហន្តរាយ ខ្យល់​កន្ត្រាក់ មនុស្ស​ចាស់​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​ទីទាលក្រ អ្នក​ផ្ទុកមេរោគ​អេ​ដ៍ ជំងឺ​អេ​ដ៍ ដោយ​មិន ប្រកាន់​និន្នាកា​នយោបាយ​អ្វី​ឡើយ​គឺ : “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សំរាប់​មនុស្ស​គ្រប់ៗ​គ្នា “​។​

​ក្នុង​អំណោយ​មនុស្សធម៌​ដែល​ត្រូវ​ផ្តល់ជូន​ទាំង​១២​គ្រួសារ​រួមមាន :​ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ១​បាវ . ទឹកត្រី ១​យ៉ួ​រ​. ទឹកស៊ីអ៊ីវ ១​យួរ​. ទឹក​សុទ្ធ ១​យួរ​.​មី ១​កេស​និង​គ្រឿង​សម្ភារៈ ផ្ទះបាយ ១​ឈុត រួមទាំង​ថវិកា ២​ម៉ឺន​រៀល​ផងដែរ ៕S/​

​ពលរដ្ឋ​ក្រីក្រ​,​ចាស់ជរា​,​អ្នក​ផ្ទុកមេរោគ​អេដស៍​,១២​គ្រួសារ​បានទទួល​អំណោយ​

#