​ពលរដ្ឋ​ខេត្តកំពត​អះអាង​ពី​ការបន្ត​កិច្ច​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

523
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​នា​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​នៅ​រមណីយដ្ឋាន​ស្រះ​ឈូក​ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​។

តំណាង​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួមបាន​សម្តែង​កិច្ច​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បន្ត​យក​គោលនយោបាយ​ល្អៗ​របស់​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​មក​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាពជោគជ័យ​តាំងពី​ថ្ងៃ​រំដោះ​៧ ខែមករា ឆ្នាំ​១៩៧៩​រហូតដល់​ប​ច្ចុ​បុ្ប​ន្ន​។​

​បន្ទាប់ពី​ស្តាប់​សុន្ទរកថា​របស់​សម្តេច​ហេង​សំរិន​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អាន​ដោយ​លោក​ជាវ​តា​យ​ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តកំពត​តំណាង​ក្នុង​អង្គ​មិ​ទ្ទីង​បាន​សម្តែង​ការចាប់អារម្មណ៍​ថា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បច្ចុប្បន្ន​មាន​ឈ្មោះថា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ជា​បុព្វការី​ដ៏​មានគុណ​បំណាច់​បំផុត​របស់​ប្រជាជន​កម្ពុជា​។​

អង្គការ​នេះ​បាន​នាំមក​នូវ​មហា​ជ័យជម្នះ​៧​មករា​ដែល​សង្គ្រោះ​ជីវិត​ប្រជាជន​ឱ្យ​រួច​ផុតពី​ការស្លាប់​រស់នៅក្នុង​កិត្តិយស​សេចក្តីថ្លៃថ្នូ​រសុខ​សន្តិភាព​សម្បូរ​ស​ប្យា​យ​ភាព​រីកចម្រើន​ព្រមទាំង​ទទួល​នូវ​សិទ្ធិសេរីភាព​ទូលំទូលាយ​ប្រកបដោយ​ក្រី​សង្ឃឹម​គ្រប់ពេល និង​គ្រប់​ទីកន្លែង​ទីកន្លែង​។

​តំណាង​ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ជាក់ថា​ផ្តើមចេញពី​ចំណុច​ពិសេសៗ​ទាំងនេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពត​សូម​គាំទ្រ​ពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ក៏ដូចជា​អាណត្តិ​បន្ត​បន​ញ​ទាប់​ទៀត​ដែល​បន្ត​ប្រកាន់យក​គោលនយោបាយ​ល្អៗ​របស់​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​មក​ដឹកនាំ​ប្រទេស​និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​តាំងពី​អំឡុងពេល​៤០​ឆ្នាំមុន​រហូតដល់​ប​ច្ចុ​បុ្ប​ន្ន​។

​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​បុគ្គល​ណា​ម្នាក់​មក​បំភ្លៃ ឬ​បដិសេធ​បានឡើយ ពោលគឺ​បើ​ពុំមាន​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក៏​គ្មាន​ថ្ងៃជ័យ​ជម្នះ​៧​មករា ឆ្នាំ​១៩៧៩ និង​មិនអាច​កើត​មា​នូវ​គ្រប់​អ្វីៗ​ទាំងអស់​នាពេល​បច្ចុប្បន្ន​នេះដែរ​៕S/​

​ពលរដ្ឋ​ខេត្តកំពត​អះអាង​ពី​ការបន្ត​កិច្ច​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​