​ពលរដ្ឋ​ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈរ​ចង់បាន​ការរស់នៅ​ប្រកបដោយ​សុដុមរ​មនា​

822
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ដោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​ឥតឈប់ឈរ​របស់​ប្រទេសជាតិ ក៏ដូចជា​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ផ្សេងគ្នា ស្ថិតក្នុង​ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​បានបង្ហាញ​ក្តី​រីករាយ​និង​ពេញចិត្ត​ជាខ្លាំង​ក្នុងការ​រស់នៅ​មានបាន​ដូច​សព្វថ្ងៃនេះ​។​

លោក​ជុំ​ចំរើន​ពលរដ្ឋ​រស់នៅ​ភូមិ​ប្រ​ធាតុ​នៃ​ឃុំ​ខ្វិត​ធំ​មានមុខរ​បរជា​គ្រូបង្រៀន​បាន​រៀបរាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ឱ្យបាន​ដឹងថា​ក្រោយ​រស់នៅ​ទីនេះ​តាំងពី​ឆ្នាំ​១៩៨១​មក​លោក​បង្កើត​គ្រួសារ​បានកូន​ចំនួន​០៣​នាក់​។ ក្នុងនោះ​កូន​ពីរ​នាក់​បាន​កំពុងធ្វើការ​តាម​រោងចក្រ និង​កូន​ម្នាក់​ផ្សេងទៀត​ស្ថិតក្នុង​វ័យ​សិក្សា​។

លោក​ឱ្យដឹងទៀតថា​ចំពោះ​ស្ថានភាព​នៃ​ការ​រស់​បច្ចុប្បន្ន​នៅក្នុង​ភូមិ​មានការ​ប្រែប្រួល​យ៉ាងច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តាំងពី​ពិបាក​មក​ស្រួល ដូច​ជាមាន​ផ្លូវ​ស្អាត​ល្អ ទឹក​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​សាលារៀន​ជាដើម​ដែល​សុទ្ធសឹង​ជាការ​ចង់បានរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​។​

​ព្រះគ្រូ​ធម្មចរិយា ពៅ វោហា ព្រះចៅអធិការ​គង់​ក្នុង​វត្ត​បារាយណ៍​រង្សី ស្ថិត​ក្នុងភូមិ​បារាយណ៍ បានបង្ហាញ​ភាព​រីករាយ​និង​សប្បាយ​ខ្លាំង​ក្រោយ​កើតជា​ប្រជាជន​ខ្មែរ​ហើយ​មាន​វត្តមាន​បានទទួល​ថ្នាក់ដឹកនាំ​ដែល​យកចិត្តទុកដាក់​ក្នុង​ការជួយ​ស្ថាបនា​ជួយ​កសាង​ជាតិ។

មិន​ថា​ខាង​ផ្នែក​ពុទ្ធចក្រ អាណាចក្រ​ក៏​ខ្លាំង​ដែរ ដែល​និយាយ​ជារួម​ថា ពុទ្ធសាសនា​នេះ​គឺជា​សាសនា​មួយ​ដែល​ណែនាំ ដែល​ពន្យល់​ដែល​បង្ហាញ​ដែល​ដឹកនាំ​មនុស្ស​ឲ្យ​ឆ្ពោះទៅរក​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​ញ្ចឹ​ង​សព្វថ្ងៃនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​តែ​ដើរ​ទៅតាម​មាគ៌ា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ការ​អភិវឌ្ឍន៍ នាវា​នុ​វត្ត​ន៍​ភាព និង​ទទួលបាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ទាំងអស់​។​

​ទាក់ទិន​នឹង​ការរស់នៅ​ដោយ​ភាព​វិជ្ជមាន​ច្រើនជាង​អវិជ្ជមាន​នៅក្នុង​ភូមិ​ឃុំ​នេះ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងគ្នា​បានលើកឡើង​ស្រដៀង​គ្នា​ថា​អ្វីដែល​ធ្វើ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ការរស់នៅ​សព្វថ្ងៃនេះ​គឺមាន​សាលារៀន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​និង​ទី​វត្ត​អារាម​ជាច្រើន​ត្រូវបាន​កសាង​ជា​បន្តបន្ទាប់​ពិសេស​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​ការផ្តល់សេវា​សាធារណៈកា​ន់​តែ​ប្រសើរ​ជាង​មុន​។​ទន្ទឹមនេះ​ពលរដ្ឋ​ទាំង​នោះបាន​សំណូមពរ ដល់​ថ្នាក់ដឹកនាំ​គ្រប់​មន្ត្រី​ជាន់ថ្នាក់ សូម​បន្ត​ដឹកនាំ​ប្រទេស​កាន់តែ​រីកចម្រើន​តទៅ​មុខ​ថែមទៀត​។​

​ដោយឡែក លោក សំ សិរី​រតន៍ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ខ្វិត​ធំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ផ្ទៃដី​សរុប​ក្នុង​ឃុំ​នេះ​មាន​ទំហំ​សរុប​១.៤៣២​ហិកតា ។​ក្នុងនោះ​ដី​កសិកម្ម​៤៥២​ហិកតា​ដែលមាន​ភូមិ​ចំណុះ​ចំនួន​០៨​ភូមិ​ដែលមាន​ប្រជាជន​សរុប​ចំនួន​៦.៧៤៨​នាក់ (​ស្រី​៣.៥២៩​នាក់​) ស្មើនឹង​គ្រួសារ​សរុប​ចំនួន​២.២១៤​គ្រួសារ​។​

​លោក​ប្រធាន​បាន​អះអាងថា នៅក្នុង​អាណត្តិ​ទី​៦​ខាងមុខ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នៅតែ​ទទួលបាន​ជ័យជម្នះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​CPP ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​នូវ​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត​។

ជាងនេះទៅទៀត គឺ​បន្ត​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និង​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ប្រកបដោយ​គុណភាព និង​ពង្រីក​ការតភ្ជាប់​ផ្លូវ​គមនាគមន៍​ពី​ទីប្រជុំជន​ទៅគ្រប់​ភូមិ​នៅតាម​តំបន់​ជនបទនិង​តំបន់​ដាច់ស្រយាល​។​ល​។​ព្រមទាំង​វិស័យ​អទិភាព​ផ្សេងៗ​ទៀត​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព និង​ធានា​បែង​ចែង​កំណើន​ជូន​ប្រជាជន​ប្រកបដោយ​សមធម៌​៕S/

ពលរដ្ឋ​ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈរ​ចង់បាន​ការរស់នៅ​ប្រកបដោយ​សុដុមរ​មនា​