ដោយៈសាវរក្ស/ភ្នំពេញ៖ប្រជាពលរដ្ឋដែលងាយរងគ្រោះ៤សង្កាត់ក្នុងខណ្ឌឬស្សីកែវទទួលអំណោយពីលោកស្រីអានផល្លាជាពិសីនិងលោកស្រីសួសសូលីដាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រយៈពេល៤ថ្ងៃជាប់គ្នា គឺចាប់តាំងពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវចុះសួរសុខទុក្ខនិងសំណេះសំណាលចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ៤សង្កាត់គឺនៅសង្កាត់គីឡូម៉ែត្រលេខ៦សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ និងសង្កាត់ច្រាំងចំរេះទី២។
លោកស្រីអានផល្លាជាពិសីបានថ្លែងថាទីណាមានពលរដ្ឋជួបរាល់ហានិភ័យផ្សេងៗទីនោះតែងតែគេសង្កេតឃើញវត្តមានរបស់កាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគនិងថវិកាដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបាននាំមកឧបត្ថម្ភជូននៅពេលនេះគឺសម្រាប់ចែកជូនចំពោះតែប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះប៉ុណ្ណោះ៕S/