​ពលរដ្ឋ​ជាង​២០០​គ្រួសា​រងគ្រោះ​ដោយសារ​ទឹកជំនន់​បានទទួល​អំណោយ​

979
ចែករម្លែក

(​ព្រះវិហារ​):​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ​ចំនួន​២២១​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​បានទទួល​អំណោយ​ពី​អាជ្ញាធរ​ខេត្តព្រះវិហារ​ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ​ទូរ​ទាំង​ខេត្ត​ជួប​ផលប៉ះពាល់​ជាង​១.០០០​គ្រួសារ​និង​ផលដំណាំ​ជាង​១.០០០​ហិកតា​។​ប្រជាពលរដ្ឋ​ចំនួន​២២១​គ្រួសារ​នេះ​បានទទួល​អំណោយ​ដែល​ស្ថិតនៅក្នុង​បរិវេណ​សាលាខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មាន​ប្រសា​ស​ន៏​ថាបើ​ទោះបីជា​ទឹកបាន​ស្រក​ចុះ​ក៏ដោយ​អាជ្ញាធរ​នៅតែ​គិតគូរ​ជានិច្ច​ដល់​សុខ​ទុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ក្នុង​ពិធី​អ​ញ្ចើ​ញ​ចែក​អំណោយ​នោះដែរ​លោក​អភិបាលខេត្ត​បាន​អំពាវនាវ​អោយ​បងប្អូន​ពលរដ្ឋ​ដែល​បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​លើ​ទៅ​ទីទួល​សុ​វ​តិ​ភាព​និង​តាមផ្លូវ​នានា​ត្រូវ​រុះរើ​ចេញ​ហើយ​ទៅ​រស់​នៅផ្ទះ​របស់ខ្លួន​វិញ​និង​ត្រូវខិតខំ​បង្កបង្កើនផល​ដាំ​ដំណាំ​រួមផ្សំ​ឡើងវិញ​ដើម្បី​បន្ថែម​កំរិតជីវភាព​ឡើងវិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​
​ ​
លោក​អភិបាលខេត្ត​ព្រះវិហារ​ក៏បាន​បញ្ជាក់​អោយដឹងទៀតថា​គ្រោះទឹកជំនន់​កន្លងទៅ​ថ្មីៗ​នោះបាន​លិចលង់​ដំណាំ​ពលរដ្ឋ​ជាង​១.០០០​ហិកតា​លំនៅដ្ឋាន​ពលរដ្ឋ​ជាង​១.០០០​គ្រួសារ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​៣​នាក់​។​ក្នុងនោះ​លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ថា​សូមអោយ​បងប្អូន​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​បន្តទៀត​មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នោះ​។​

អំណោយ​ដែល​ចែកជូន​នៅពេលនេះ​គឺ​មិនមាន​ការប្រកាន់​និន្នាការ​នយោបាយ​នោះទេ​អោយតែ​ប្រជាពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ​គឺ​ត្រួវ​ទទួលបាន​គ្រប់ៗ​គ្នា​បើទោះបី​តិចតួច​ក្តី​តែ​វា​បាន​ដោះស្រាយ​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយគ្រា​ផងដែរ​៕S/​ដោយ សៅ​វ៉ាន់ ឌី

​ពលរដ្ឋ​ជាង​២០០​គ្រួសា​រងគ្រោះ​ដោយសារ​ទឹកជំនន់​បានទទួល​អំណោយ​