​ពលរដ្ឋ​ជាង​២០០​នាក់​ចាញ់បោក​ជនខិលខូច​ប្រមូល​លុយ​ធានាថា​ឱ្យចូល​ធ្វើការ​

782
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុស​-​ស្រី ប្រមាណ​ជាង​២០០​នាក់​បាន ចាញ់​ល្បិចកល ជនខិលខូច បន្លំ​តាំងខ្លួន​ធ្វើជា​មេការ បំផុសបំផុល ប្រជាពលរដ្ឋ ប្រមូល​យកលុយ​ពី​ពួកគាត់​ក្នុង​ម្នាក់ ២០​ដុល្លារ​ទៅ​៥០​ដុល្លារ សន្យា​ធានា​ឱ្យចូល​ធ្វើការ ក្រុមហ៊ុន​។

​ផ្ទុយទៅវិញ ការសន្យា​របស់​ជនខិលខូច ប្រមូល​លុយ​បាន វេច​រត់​គេចខ្លួនបាត់​អស់ ទើប​ពលរដ្ឋ​ឆោឡោ ចំនួន​ជាង​៣០​នាក់​ទៅប្តឹង​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​សុំ​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១១​ខែ​មុ​ថុ​នា​ឆ្នាំ​២០១៨​នេះ​។​

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ពួកគាត់​មកពី​ខេត្ត ស្រុក​ផ្សេងៗ​គ្នា ត្រូវបាន ឈ្មោះ លន់ និង​ស្ត្រី​ម្នាក់ មិន​ស្គាល់ឈ្មោះ អះអាង តាំងខ្លួន​ជា​មេការ​រោងចក្រ វីន ស៊ុន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។​បាន​បំផុសបំផុល ប្រជាពលរដ្ឋ ថា​ក្រុមហ៊ុន ទើប​បើក​ថ្មី រើស​កម្មករ តែ​តម្រូវ​ឲ្យ​បង់លុយ ជា​ថ្នូរ​នឹង ការធានាបាន​ចូលធ្វើការ ដែល​ពួកគេ​ដាក់​ទីតាំងនៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភព​ដដែល​បន្តទៀត​ថា ការ​រ​ន្ទឹ​ង​រង់ចាំ ហៅចូល​ធ្វើ​ការងារ ចាំ​បាត់ៗ ទើប​នាំទៅរក​ក្រុមហ៊ុន ដើម្បី​សាកសួរ ទើប​ដឹងថា ជា​រឿង​មិន​ពិត ខាង​ក្រុមហ៊ុន វីន ស៊ុន អត់​បានដឹង​រឿង ។​ក៏​គ្មាន​រើស​កម្មករ​អ្វី​ដែរ ទើប​ដឹងថា​បាញ់​ល្បិច​ជនខិលខូច​ទាំងនោះ​ក្នុង​ម្នាក់ៗ​អស់​២០​ដុល្លារ​ទៅ​៥០​ដុល្លារ​ទើប​នាំគ្នា​ទៅតាម​រក​ដល់​ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣​តែ​ត្រូវបាន​ជន​ទាំងនោះ​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ទៅហើយ ។​

​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ជាង​២០០​នាក់ ក្រោយពី​ដឹងថា​ខ្លួន​ចាញ់បោក​គេ​ហើយ បាន​ពលរដ្ឋ​ជាង​៣០​នាក់ តំណាងឱ្យ​ពលរដ្ឋ​ជាង​២០០​នាក់​យក​រូបថត​ជនខិលខូច​ទៅ​បង្ហាញ សុំ​ការអន្តរាគមន៍ ពី​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣ ដើម្បី​ស្រាវជ្រាវ​រក​ជនខិលខូច ដើរ​បោកប្រាស់​ពលរដ្ឋ ៕S/

​ពលរដ្ឋ​ជាង​២០០​នាក់​ចាញ់បោក​ជនខិលខូច​ប្រមូល​លុយ​ធានាថា​ឱ្យចូល​ធ្វើការ​